About Me

header ads

ថ្ងៃទី០៣!ជម្រើសជាតិ U-19 កម្ពុជារកឃើញជ័យជំនះជាលើកដំបូងលើក្រុមមីយ៉ាន់ម៉ា

អបអរសាទរដល់ក្រុមជម្រើសជាតិកម្ពុជាU-19 បានរកជ័យជំនះឃើញហើយ ដោយបានយកឈ្នះក្រុមយុវជនក្រោមអាយុ១៩ឆ្នាំរបស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល៣ទល់នឹង០ នៅក្នុងការប្រកួតនៅថ្ងៃសុក្រទី២៨ ខែកុម្ភៈឆ្នាំ២០២០ នៃការប្រកួត JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន។

សូមរំលឹកឡើងវិញថាក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់កម្ពុជា ត្រូវប្រកួតធ្ងន់៣ថ្ងៃជាប់ៗគ្នា រួមមាន៖
-ថ្ងៃទី ១ ត្រូវនឹងថ្ងៃទី ២៦ខែកុម្ភៈ ឆ្នាំ២០២០ ជម្រើសជាតិU-19 របស់កម្ពុជា បានបរាជ័យចាញ់ក្រុមទីម័រ U-19 លទ្ធផល៣ទល់៧។
-ថ្ងៃទី ២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង៨:៣០ ព្រឹក ជម្រើសជាតិU-19 របស់កម្ពុជា បានបរាជ័យចាញ់ KAGOSHIMA UNITED FC U-19 លទ្ធផល១ទល់០។
-ថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមជម្រើសជាតិវ័យក្មេងរបស់កម្ពុជាបានរកឃើញជ័យជំនះជាលើកដំបូងលើក្រុម មីយ៉ាន់ម៉ាក្នុងលទ្ធផល ៣ទល់នឹង ០។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament មានប្រទេសចំនួន ៦ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះជប៉ុន ៣ក្រុម ( U-17 ជប៉ុន, Kagoshima United U-18 និង Kagoshima Selection u-18 ) ក្រុមមកពីអាស៊ីអាគ្នេយ៍ ៥ប្រទេស កម្ពុជា, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ឡាវ និងទីម័រខាងកើត ដោយកាលបរិច្ឆេទប្រកួតប្រព្រឹត្តឡើងចាប់ពីថ្ងៃទី 24 ខែកុម្ភៈ រហូតដល់ថ្ងៃទី 04 ខែមីនា ឆ្នាំ2020៕