About Me

header ads

ប្រុសស្អាត៖កូនខ្មែរកាត់នូវ៉ែលហ្សេឡង់ បានបំពេញក្តីស្រមៃជាប់ជម្រើសជាតិU -19

ប្រុសស្អាត៖កូនខ្មែរកាត់នូវ៉ែលហ្សេឡង់ បានបំពេញក្តីស្រមៃជាប់ជម្រើសជាតិU -19

ប្រុសស្អាត លឹម អារុណ រ៉េយមិន វ័យ១៦ឆ្នាំ មានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិនូវ៉ែលហ្សេឡង់ មានគោលដៅនិងក្តីស្រមៃ ចង់ក្លាយជាកីឡាករបាល់ទាត់តំណាងឲ្យកម្ពុជានាថ្ងៃអនាគត ហើយចាប់អាជីពជា កីឡាករបាល់ទាត់អាជីព និងជាពិសេសគឺចង់បានឱកាសលេងឲ្យក្រុមជម្រើសជាតិគោព្រៃកម្ពុជា។ សូមអបអរសាទរក្ដីស្រមៃរបស់គេបានក្លាយជាការពិតហើយ ព្រោះថ្មីៗនេះ កីឡាករកូនកាត់វ័យក្មេង ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ U -19។

ជាមោទនភាពមួយដែល លឹម អារុណ រ៉េយមិន មានសមត្ថភាពជាប់ជាកីឡាករក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U-19) បានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន ដោយកាលបរិច្ឆេទប្រកួតប្រព្រឹត្តិទៅចាប់ពីថ្ងៃទី24 ខែកុម្ភៈ ដល់ថ្ងៃទី 04 ខែមីនា ឆ្នាំ2020។

កូនខ្មែរកាត់នូវ៉ែលហ្សេឡង់រូបនេះ បានបង្ហោះសារតាមបណ្តាញសង្គមផ្ទាល់របស់ខ្លួនខណ:កំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មនៅប្រទេសជប៉ុនថា “Training session done. Preparing for tomorrows match against timor leste” ដែលប្រែទៅជាខេមរភាសាថា “ការហ្វឹកហាត់បានបញ្ចប់ ត្រៀមការប្រកួតនៅថ្ងៃស្អែកជាមួយក្រុមទីម័រខាងកើត”។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់កម្ពុជា ត្រូវប្រកួតធ្ងន់៣ថ្ងៃជាប់ៗគ្នា រួមមាន៖
-ថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2020 ម៉ោង8:30AM ជំនួប CAMBODIA ប្រកួតជាមួយ TIMOR-LESTE
-ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2020 ម៉ោង8:30AM ជំនួប KAGOSHIMA UNITED FC U-18 ប្រកួតជាមួយ CAMBODIA
-ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2020 ម៉ោង8:30AM ជំនួប MYANMAR ប្រកួតជាមួយ CAMBODIA ៕