About Me

header ads

អត្តពលិកទ្រីយ៉ាត្លុង៧នាក់ត្រៀមប្រកួត Triathlon Asian Cup នៅប្រទេសថៃ

អត្តពលិកទ្រីយ៉ាត្លុង៧នាក់ត្រៀមប្រកួត Triathlon Asian Cup នៅប្រទេសថៃ 

ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ទាំងជម្រើសជាតិ និងថ្នាល កីឡាទ្រីយ៉ាត្លុងកម្ពុជា គ្រោងនឹងទៅចូលរួម ការប្រកួត Triathlon Asian Cup 2020 នៅខេត្ត រ៉ាក់យ៉ង (Rayong) នៃព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

តាមការអោយដឹងពីសំណាក់លោក ងិន សុបញ្ញា អគ្គលេខាធិការសហ័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានអោយដឹងថា សម្រាប់ ការប្រកួត Triathlon Asian Cup 2020 នេះ សហព័ន្ធ បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ទាំងជម្រើសជាតិ និងថ្នាល សរុបចំនួន ៧ រូបមានដូចជា៖១- លោក ចេង ចាន់ដារ៉ា ប្រតិភូដឹកនាំ,២- លោក អៀ តារា គ្រូបង្វឹក ,៣- កីឡាករ អ៊ួង លីម៉េង  ,៤- កីឡាករ សុខ សំណាង ,៥- កីឡាករ ចេង សុវណ្ណបញ្ញាសិដ្ឋ  ,៦- កីឡាការិនី ហ៊ោ ធីតា ការិនី, និង ៧- កីឡាការិនី ផល ស្រីភួង។ 

ការប្រកួតនេះ មានប្រទេសចូលរួមសរុបចំនួន ១០ ប្រទេស ហើយចំពោះការចេញទៅប្រកួតនៅព្រះរាជាណាចក្រថៃ ភាគីថៃជាអ្នកជួយរ៉ាប់រងការហូបចុក ស្នាក់នៅ ចំណែកក្រសួងអប់រំ យុវជន ផ្ដល់ជូនជា ប្រាក់ហោប៉ាវ ដល់ក្រុមកីឡាករ និងបង្កលក្ខណៈច្បាប់ឲ្យទៅចូលរួម ចំណែក សោហ៊ុយធ្វើដំណើរ ខាងសហព័ន្ធកីឡាទ្រីយ៉ាត្លុងជាអ្នករាប់រង។ ចំពោះការចូលរួមប្រកួតកាលពីឆ្នាំ២០១៩ មានកីឡាករថ្នាលរបស់សហ័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានបញ្ជូនកីឡាករ-កីឡាករិនិចំនួន ៦ នាក់ ហើយមាន ម្នាក់ទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមកីឡាករ មកពីប្រទេសចំនួន ១៥ ចូលរួមប្រកួត ។