About Me

header ads

ជ័យយោ! កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ Triathlon Asian Cup 2020 នៅប្រទេថៃ

ជ័យយោ! កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ Triathlon Asian Cup 2020 នៅប្រទេថៃ

អត្ថពលលិកកីឡាទ្រីយ៉ាត្លុងកម្ពុជាមួយរូប ក្នុងចំណោមកីឡាករ-កីឡាការិនីចំនួន៥ រូប គឺកីឡាការិនី ហ៊ោ ធីតា ទទួលបានចំណាត់ថ្នាក់លេខ៣ លើប្រភេទវិញ្ញសារ Sprint Triathlon មាន (ហែលទឹក ៧៥០ ម៉ែត្រ +ជិះកង់ ២០ គីឡូម៉ែត +រត់ចម្ងាយ ៥ គីឡូម៉ែត ) ពីការប្រកួត Triathlon Asian Cup 2020 នៅខេត្តរ៉ាក់យ៉ង នៃព្រះរាជាណាចក្រថៃ ដែលការប្រកួតនេះ ចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

ឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិច ជាមួយក្រុមការងារប៉ុស្ត៍លេខ5 កីឡាការិនី ហ៊ោ ធីតា ជាកីឡាការិនីជម្រើសជាតិថ្នាលប្រភេទកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ថា ចំពោះឆ្នាំនេះសមត្ថភាពរបស់ក្រុមកីឡាករ-កីឡាការិនីកម្ពុជាយើងនៅក្នុងការប្រកួត មានការកើនឡើង និងមានលទ្ធផលល្អជាងឆ្នាំមុន តែដោយសារ ខាងគេក៏មានកើនដែរ ហេតុនេះទើបរូបខ្លួនប្រឹងប្រែងទទួលបានលទ្ធផលត្រឹមតែចំណាត់ថ្នាក់លេខ៣  ប៉ុនណោះ ក្នុងចំណោមកីឡាករ-កីឡាការិនី ចំនួន១០ ប្រទេសចូលរួមប្រកួតប្រជែង ។

សូមរំលឹកឡើងវិញថា ប្រតិភូកីឡាទ្រីយ៉ាត្លុងកម្ពុជាមានចំនួន៧នាក់រួមមាន៖ លោក ចេង ចាន់ដារ៉ា ប្រតិភូ, លោក អៀ តារា គ្រូបង្វឹក, កីឡាករ មានអ៊ួង លីម៉េង, កីឡាករ សុខ សំណាង កីឡាករ ចេង សុវណ្ណបញ្ញាសិដ្ឋ រីឯកីឡាការិនីមាន២នាក់ គឺកីឡាការិនី ហ៊ោ ធីតា និងកីឡាការិនី ផល ស្រីភួង៕