About Me

header ads

តារាល្បីៗទាំងតារាខ្មែរនិងតារាថៃ រួមគ្នាអង្រួនឆាកតន្រ្តីពិព័រណ៍ពាណិជ្ជកម្មថៃ Top Thai Brands 2020 ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែកុម្ភៈ ញ៉ាំងឱ្យបរិយាកាសពេលរាត្រីមានភាពសប្បាយរីករាយយ៉ាងខ្លាំង

ក្នុងកម្មវិធីពិព័រណ៍ពានិជ្ជកម្មថៃ Top Thai brands 2020 រយៈពេល ៤ ថ្ងៃ បានបន្សល់តែស្នាមញញឹម និងការទទួលបាននូវការទិញទំនិញដ៏មានគុណភាព ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែកុម្ភៈឆ្នាំ ២០២០។  អគ្គនាកដ្ឋានជម្រុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងក្រសួងពាណិជ្ជកម្មថៃ បានរៀបចំឡើងកម្មវិធី ពិព័រណ៍ពានិជ្ជកម្មថៃ Top Thai brands 2020  ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងក្នុងការធ្វើពាណិជ្ជកម្ម  វិនិយោគទុន និងទំនាក់ទំនងពាណិជ្ជកម្មនេះប្រទេសទាំងពីរ។  ជាពិសេសចំពោះលោកអ្នកមានគោលចំណងស្វែងរកដៃគូរពាណិជ្ជកម្ម ចែកចាយ ទំនិញថៃដ៏មានគុណភាព និងជាឱកាសបានជួបដោយផ្ទាល់មួយម្ចាស់រោងចក្រមកប្រទេសថៃផងដែរ។ ក្រៅពី អាចទិញផលិតផលដ៏ល្អ មកពីប្រទេសថៃហើយ  ប្រិយមិត្ត អាចទស្សនានូការប្រគុំតន្រ្តី ពីតារាចម្រៀងល្បីជាច្រើន ក្នុងរយៈពេល៤ រាត្រីនេះ ដែលមាន  កញ្ញា សុខពិសី កញ្ញា សុខសីឡាលីន  លោក នីកូ និង អ្នកនាង សាយ ចៃ។ ជាមួយគ្នានេះក៏មានការឡើងបកស្រាយបទចម្រៀងពីតារាមកពីប្រទេសថៃមកពីផលិតកម្ម GMM មានដូចជាលោក   លោក Toy Phathompong កញ្ញា Mook Worranit  លោក Gun attaphan  និង លោក Off Jompol  ផងដែរ។ តារាសម្ដែងម្នាក់ៗសុទ្ធតែបានបង្ហាញនូវក្បាច់រាំរួមជាមួយការបកស្រាយបទចម្រៀង ដែលញ៉ាំងឲ្យអ្នកដែលបានចូលក្នុងក្នុងកម្មវិធីពិព័រណ៍ពានិជ្ជកម្មថៃ Top Thai brands 2020 សុទ្ធតែរីករាយ និងបន្សល់តែស្នាមញញឹមក្នុងឱកាសបានជួបនឹងតារាក្នុងដួងចិត្តរបស់ពួកគេ៕








អត្ថបទដោយៈ ស្រីអូន