About Me

header ads

កម្មវិធីប្រកួត Thailand Grand Prix 2020 នៅតែប្រារព្ធតាមកាលបរិច្ឆេទដើមទោះវីរុសកូរ៉ូណានៅតែមានការរីករាល

កម្មវិធីប្រកួត Thailand Grand Prix 2020 នៅតែប្រារព្ធតាមកាលបរិច្ឆេទដើមទោះវីរុសកូរ៉ូណានៅតែមានការរីករាល 

កម្មវិធីប្រកួត MotoGP OR Thailand Grand Prix 2020 នឹងនៅតែប្រារព្ធឡើងតាមកាលកំណត់ដើមមិនមានការពន្យាពេលឡើយ គឺចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី ២២ មីនា ដដែលក្រោយមានការជជែកពិភាក្សាជាមួយ FIM , Dorna Sports និងសមាគមអ្នកប្រណាំងម៉ូតូអន្តរជាតិយ៉ាងច្បាស់លាស់កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក។

ក្រោមក្ដីកង្វល់ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណា Covid-19 ដែលឆ្លងរាលដាលយ៉ាងរហ័សនៅក្នុង
ប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ី ធ្វើឲ្យកម្មវិធីប្រកួតកីឡាលំដាប់ពិភពលោកជាច្រើនកម្មវិធីនៅក្នុងប្រទេសជាច្រើនបានសម្រេចផ្អាកការប្រកួតឬពន្យារពេលគ្មានកាលកំណត់ ក្នុងនោះរួមទាំងការប្រកួត Formular 1 កម្មវិធី Chinese Grand Prix ដែលមានកាលបរិច្ឆេទប្រកួតនៅក្នុងខែមេសាខាងមុខនេះផងដែរ។ ជាមួយគ្នានេះដែរលោក Carmelo Ezpeleta ដែលជា CEO របស់ Dorna Sports បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានចំពោះក្ដីកង្វល់នៃការរីករាលដាលនៃវីរុស Covid-19 នៅប្រទេសថៃ ដោយក្រសួងសាធារណសុខឍ និង ខាងកីឡាប្រទេសថៃ ក្នុងឋានៈតំណាងឲ្យរដ្ឋាភិបាលថៃបានអះអាងពីសុវត្ថិភាព ដូច្នេះគ្រប់យ៉ាងនៅតែដំណើរការដូចដើម ក្រោយពីបានជួបពិភាក្សានិងសម្រេចចិត្តរួមគ្នាក្នុងដំណើរការរៀបចំការប្រកួត MOTOGP 2020 កម្មវិធី OR Thailand Grand Prix នៅក្នុងទីលានប្រកួត Chang International Circuit ក្នុងខេត្តបុរីរ៉ាំ។

សេចក្ដីប្រកាសនេះធ្វើឡើងដើម្បីសាងទំនុកចិត្តដល់អ្នកគាំទ្រទូទាំងពិភពលោកដែលនឹងធ្វើដំណើរមកប្រទេសថៃដើម្បីទស្សនាការប្រកួត MOTOGP OR Thailand Grand Prix ដែលនេះគឺជាឆ្នាំទី៣ហើយដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតដ៏ធំអស្ចារ្យលំដាប់ពិភពលោកនេះ៕