About Me

header ads

សុខ ធី ហៅ កាកា នឹងឡើងប្រកួតនៅប្រទេសថៃក្នុងកម្មវិធី Super Fight

អ្នកប្រដាល់វ័យក្មេងនិងមានល្បិចកលប្រកួតល្អវាយសំរុកមិនសូវដកថយ សុខ ធីហៅកាកា បានផុសលើគណនីបណ្ដាញសង្គមរបស់ខ្លួនដើម្បីជូនដំណឹងដល់អ្នកគាំទ្រពីការវិលត្រលប់មកឡើងសង្វៀនប្រដាល់របស់ខ្លួនជាថ្មីក្រោយពីបានសម្ងំហ្វឹកហាត់ត្រៀមការប្រកួតមួយរយៈធំ។ សុខ ធីហៅកាកានឹងឡើងប្រកួតនៅថ្ងៃទី ២៩ ខែ កុម្ភៈ ខាងមុខនេះ ដោយគូប្រកួតរបស់គេគឺកីឡាករថៃ ផេតនិរ៉ាត់ ដាបរ៉ាន់សារៈខាមនៅសង្វៀនប្រដាល់លម្ពិនី ព្រះរាជាណាចក្រថៃ។ សូមបញ្ជាក់ថា កម្មវិធីប្រកួតនេះនឹងមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Nation 22 របស់ព្រះរាជាណាចក្រថៃផងដែរ។ ចំពោះអ្នកគាំទ្រដែលស្រលាញ់ចូលចិត្ត សុខ ធី ហៅកាកា អាចចូលរួមបញ្ចេញមតិយោបល់ដើម្បីលើកទឹកចិត្តកីឡាករកម្ពុជាយើងនៅមុននឹងការប្រកួតមកដល់៕