About Me

header ads

Serie A សុំអភ័យទោស ចំពោះរូបភាពស្វាក្នុងយុទ្ធនាការប្រឆាំងនឹងការរើសអើង

ក្របខ័ណ្ឌលីគកំពូលអ៊ីតាលី Serie A បានធ្វើការសុំទោសចំពោះយុទ្ធនាការប្រឆាំងនឹងការរើសអើងថ្មីមួយដែលបានប្រើប្រាស់រូបគំនូរស្វាចំនួន៣។ រូបគំនូរត្រូវបានតាំងនៅក្នុងទីស្នាក់ការកណ្ដាលក្របខ័ណ្ឌលីគក្នុងទីក្រុងមីឡាន (Milan) ជាផ្នែកមួយនៃការគាំទ្រការប្រយុទ្ធប្រឆាំងចំពោះការកើតឡើងនៃការរើសអើងពូជសាសន៍ក្នុងបាល់ទាត់អ៊ីតាលី។ ប៉ុន្តែយុទ្ធនាការនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីក្លិបបាល់ទាត់និងក្រុមអ្នករើសអើងជាតិសាសន៍។ ក្នុងសេចក្ដីថ្លែងការមួយទៅកាន់សារព័ត៌មាន Euronews, លោក Luigi De Siervo ប្រធាន Serie A League បានពោលថា៖ ខ្ញុំសុំទោសដោយស្មោះចំពោះរូបគំនូរនោះ។ លោកខ្លួនឯងដឹងច្បាស់ថាវាមិនសូវសមរម្យ។ ខណៈក្លិប AS Roma បានថ្លែងតាមរយៈផេកផ្លូវការខ្លួនថា «ក្លិបយល់ច្បាស់ពីគោលបំណងចង់ប្រឆាំងនឹងការរើសអើងជាតិសាសន៍ប៉ុន្តែក្លិបជឿថានេះមិនមែនជាវិធីមួយដ៏ត្រឹមត្រូវទេ»។ ចំណែកក្លិបល្បីមួយទៀតដូចជា AC Milan ក៏ថ្លែងដែរថា «ក្លិបពិតជាភ្ញាក់ផ្អើលណាស់ចំពោះកង្វះខាតការជែកពិភាក្សាដ៏ធ្ងន់ធ្ងរ»។ សម្រាប់ក្រុមពិនិត្យលើការប្រឆាំងការរើសអើងពូជសាសន៍បានចាត់ទុកថាយុទ្ធនាការនេះជារឿងកំប្លែងលេងសើចទៅវិញ។ ឆ្លើយតបចំពោះរឿងនេះ លោក Simone Fugazzotto ជាវិចិត្រករគំនូរនេះ បានផុសលើគណនី IG របស់លោកថា «លោកចង់បង្ហាញនូវគោលគំនិតមួយថា មនុស្សគ្រប់គ្នាមានដើមកំណើតមកពីស្វា»។ ក្នុងសេចក្ដីថ្លែការដែលផ្ដល់ឲ្យដល់សារព័ត៌មាន Euronews ដដែលប្រធានក្របខ័ណ្ឌលីគ Serie A លោក De Siervo បានបង្ហាញថា «យើងប្ដេជ្ញាបំបាត់ចោលនូវការរើសអើងចេញពីក្របខ័ណ្ឌលីគជាទីស្រលាញ់របស់ខ្ញុំ»៕