About Me

header ads

គ្រូបង្វឹកក្រុមជម្រើសជាតិអេហ្ស៊ីប ទុកឲ្យ Salah និង Liverpool ជាអ្នកសម្រេច

Mohamaed Salah ខ្សែប្រយុទ្ធជួរមុខដ៏លេចធ្លោររបស់របស់ក្លិបហង្សក្រហម Liverpool នឹងមានវត្តមានចូលរួមក្នុងការប្រកួត Tokyo Olympic 2020 ឬអត់នោះការសម្រេចចិត្តគឺអាស្រ័យលើខ្សែប្រយុទ្ធ២៧ឆ្នាំនេះ និង ក្លិប Liverpool នេះបើយោងតាមសម្ដីរបស់លោក Shawky Gharib គ្រូ
បង្វឹករបស់ក្រុមជម្រើសជាតិអេហ្ស៊ីប។ កីឡាករសញ្ជាតិអេហ្ស៊ីបដែលបានជួយឲ្យក្លិបអង់គ្លេសហង្សក្រហមឈ្នះពាន Premier League 2019-2020 អាចនឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិទាំង៥០រូប ដែលនឹងត្រូវប្រកួត Tokyo Olympic 2020 ដោយសេចក្ដីប្រកាសចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២០ ត្រូវនឹងថ្ងៃទីមួយនៃការបើកពាន Premier League 2020-2021។ លោកគ្រូបង្វឹកបាននិយាយប្រាប់សារព័ត៌មាន Reuters ថា «យើងមិនអាចបង្ខំឲ្យ Salah ចូលរួមជាមួយនឹងពួកយើងទេ»។ ចំពោះ Tournament នេះគឺស្ថិតក្នុងប្រភេទអាយុក្រោម២៣ឆ្នាំប៉ុន្តែអនុញ្ញាតឲ្យអ្នកលេងមានអាយុលើស៣នាក់ចូលរួមជួយ ។ FIFA បានទទួលស្គាល់ថាមុននេះថាក្រុមទាំងអស់គ្មានកាតព្វកិច្ចត្រូវប្រកាសឈ្មោះឬសមាសភាពកីឡាករដែលមានអាយុលើសសម្រាប់ការចូលរួមលេងក្នុងព្រឹត្តិការណ៍ Tokyo Olympics នោះទេ។ លោកគ្រូបង្វឹកជម្រើសជាតិអេហ្ស៊ីបដដែលបានបន្ថែមទៀតថា «Salah ចូលរួមជាមួយពួកយើងឬអត់នោះ គឺជាសេចក្ដីសម្រេចចិត្តដោយផ្ទាល់របស់ Salah និង ក្លិប Liverpool ព្រមទាំងគូបង្វឹករបស់គេ Jurgen Klopp»។ លោក  Gharib បានបញ្ជាក់ជាចុងក្រោយថា «ខ្ញុំបានជ្រើសរើស Salah ដាក់បញ្ជូលក្នុងបញ្ជីឈ្មោះកីឡាទាំង៥០រូបហើយ ចំណែកកីឡាករ ១៨នាក់ចុងក្រោយដែលនឹងត្រូវបញ្ជូនទៅគណៈកម្មាករនឹងផ្ញើរទៅនៅខែមិថុនាខាងមុខ»៕