About Me

header ads

មានដឹងអត់? Ruud Van Nistelrooy ធ្លាប់ខឹង Ronaldo ខ្លាំងដោយសារតែអត់ចេះ Cross បាល់ឲ្យខ្លួនតែត

ក្រុមបិសាចក្រហម Manchester United គឺជាក្រុមដ៏ខ្លាំងមួយកាលពីអតីតកាលមកទល់បច្ចុប្បន្នបើទោះបីជាសព្វថ្ងៃទម្រង់រាងធ្លាក់ចុះក៏ដោយ។ យ៉ាងណាមិញ ក្រុមបិសាចក្រហមមានរឿងរ៉ាវជាច្រើនដែលកើតឡើងកាលពីជំនាន់លោកគ្រូ Sir Alex Ferguson នៅដឹកនាំ។ រឿងដ៏គួរឲ្យចាប់អារម្មណ៍នោះគឺថា អតីតខ្សែប្រយុទ្ធសញ្ជាតិហុល្លង់របស់ក្លិបកីឡាករ Ruud Van Nistelrooy ធ្លាប់មានរឿងល្អក់កករនឹងគ្នាជាមួយ Cristiano Ronaldo កាលពីជំនាន់ពួកគេនៅលេងជាមួយគ្នា។ រឿងនេះកើតឡើងចេញពីការចាកចេញរបស់ David Beckham ទៅកាន់ Real Madrid នៅឆ្នាំ២០០៣។ ហេតុអ្វី? Beckham គឺជាកីឡាករពូកែ Assist មិនថាបាល់រាប ឬបាល់បំផ្លោងឡើយ រាល់ការបញ្ជូនចេញពីជើងរបស់គាត់ហាក់បីដូចជាការចាប់ដាក់អ៊ីចឹង។ បន្ទាប់ពី Beckham ចាកចេញទៅលោកគ្រូតា Sir Alex បានទិញយក Cristiano Ronaldo មកជំនួសតំណែងខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនោះ។ ចាប់ពី Ronaldo មកដល់ ទម្រង់លេងចេញពីស្លាបរបស់គេមានភាពខុសដាច់ពី Beckham។ Ronaldo ចូលចិត្តញាក់ និងកិប ជាជាង Cross បាល់ឲ្យដៃគូ ប៉ុន្តែ Van Nistelrooy ល្មោភគ្រាប់បាល់។ គេត្រូវការអ្នកបញ្ជូនបាល់ដ៏ល្អមកឲ្យគេបញ្ចប់ទីដូចកាលជំនាន់គេសហការជាមួយ David Beckham អ៊ីចឹង។ ហេតុនេះហើយធ្វើឲ្យ Legend ទាំង២នាក់នេះចាប់ផ្តើមទាស់គ្នា។ Van Nistelrooy ធ្លាប់និយាយប្រាប់ Rio Ferdinand ថា៖ ខ្ញុំមិនចេះលេងបាល់ជាមួយប្អូនប្រុសម្នាក់នេះទេ។ គេមិនចេះ Cross បាល់ទាល់តែសោះ ខណៈដែលខ្ញុំត្រូវការអ្នកបញ្ជូនដ៏ល្អដើម្បីខ្ញុំបានបញ្ចប់ទីជូនក្រុម។ ពេលឪពុក Ronaldo ស្លាប់ក្នុងឆ្នាំ២០០៦ Van Nistelrooy ជាមិត្តរួមក្រុមតែម្នាក់គត់ដែលមិនបានចូលរួមរំលែកទុក្ខ Ronaldo ហើយថែមទាំងបានទាស់គ្នាជាមួយ Ronaldo រឿងមិនចេះ Cross បាល់ឲ្យគាត់ទៀតថា នេះបើតាមការបញ្ជាក់ពី Luis Saha។ ប៉ុន្តែ Saha ជឿថា Van Nistelrooy និយាយដោយមិនបានតាំងចិត្តនោះទេ ហើយគេក៏បានសោកស្តាយចំពោះសម្តីរបស់គេដែរ។ ពេលមកដល់ភ្លាម Van Nistelrooy ក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ឲ្យ Man Utd ស្ទើររាល់ប្រកួត ប៉ុន្តែក្រោយមកទៀតតារាបាល់ទាត់សញ្ជាតិហុល្លង់ម្នាក់នេះបានក្លាយទៅជាបញ្ហាដ៏ធំរបស់ក្លិប។


 គេទម្លាប់មានទំនាស់ជាមួយ Ferdinand ហើយថែមទាំងចង់ផាត់ Ronaldo ចេញពីជម្រើស១១នាក់ដំបូងថែមទៀត។ រឿងដ៏អាក្រក់បំផុត Van Nistelrooy បានដាក់បណ្តាសារលោកគ្រូតា Sir Alex ទៀត។ Van Nistelrooy ចាប់ផ្តើមរិះគន់មិត្តរួមក្រុមឯងស្ទើរគ្រប់គ្នា សូម្បីតែ Gary Neville ក៏គេស្អប់ដែរ។ ប៉ុន្តែនៅទីបំផុតអាជីពរបស់គេជាមួយ Man Utd មិនអាចជោគជ័យខ្លាំងដូចយុវជនដែលមកក្រោយឡើយ។ Van Nistelrooy ប៉ងចង់ឈ្នះ UCL ជាមួយ Man Utd ប៉ុន្តែមុនបិសាចក្រហមដណ្តើមពាននោះបាននៅឆ្នាំ២០០៨ Van Nistelrooy បានចាកចេញទៅចូលរួមជាមួយ Real Madird បាត់ទៅហើយ។ ខ្សែប្រយុទ្ធសញ្ជាតិហុល្លង់រូបនោះគ្មានថ្ងៃឈ្នះពាន UCL ឡើយក្នុងអាជីពបាល់ទាត់របស់គេ។ ប៉ុន្តែសព្វថ្ងៃនេះទំនាក់ទំនងរបស់ Van Nistelrooy និង Ronaldo ចាប់ផ្តើមល្អប្រសើរឡើងវិញបន្ទាប់ពីគេបានកោតសរសើរ Ronaldo ជាច្រើនដងតាមបណ្តាញសង្គម។ Rooy ចាត់ទុកគ្រាប់បាល់លោតកាប់ចានរបស់ Ronaldo បញ្ចូលទី Juventus នៅ UCL ឆ្នាំ២០១៧ គឺជាគ្រាប់ដ៏អស្ច្យារបំផុតដែលលោកធ្លាប់ឃើញក្នុងជីវិត។ លើសពីនេះទៀត Rooy បានដាក់ Ronaldo ចូលក្នុងបញ្ជីកីឡាករ៥នាក់ដ៏ល្អបំផុតរបស់ខ្លួនថែមទៀត។ ចំណែកឯ Ronaldo វិញក៏មិនបានគំគួនអីជាមួយ Van Nistelrooy ដែរ ហើយថែមទាំងនិយាយថា Rooy បានបង្រៀនខ្ញុំជាច្រើនកាលនៅលេងជាមួយគ្នា។ Ronaldo ថែមទាំងនិយាយថា៖ បើអ្នកមិននរៀនសូត្រតាមកីឡាករឆ្នើមដូច Van Nistelrooy ទេមានតែអ្នកជាមនុស្សល្ងង់។ រឿងរ៉ាវនេះដកស្រង់ចេញពី Soccer Stories។