About Me

header ads

កីឡាករបាល់ទាត់ ៥រូបនេះ ស្អប់ Ronaldo រហូតដល់ឆ្អឹង!

កីឡាករបាល់ទាត់ ៥រូបនេះ ស្អប់ Ronaldo រហូតដល់ឆ្អឹង! 

Cristiano Ronaldo គឺជាកីឡាករបាល់ទាត់មួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងនៅក្នុង
សតវត្សរ៍ទី២១នេះចាប់តាំងពីគេបានផ្លាស់មកលេងនៅក្រុមបិសាចក្រហម Manchester United នៅឆ្នាំ២០០៣ រហូតផ្ទេរមក Real Madrid នៅឆ្នាំ២០០៩ និងបច្ចុប្បន្នកំពុងតែកសាងប្រវត្តិសាស្ត្របន្ថែមទៀតជាមួយក្លិបយក្សអ៊ីតាលី Juventus។ ដោយសារភាពល្បីល្បាញនេះហើយទើបធ្វើឲ្យកីឡាកររួមអាជីពមួយចំនួនមានចិត្តច្រណែន និងស្អប់រូបគេយ៉ាងខ្លាំង។

ថ្ងៃនេះក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ នឹងលើកយកកីឡាករចំនួន៥នាក់ដែលស្អប់ Ronaldo ខ្លាំងបំផុតដោយដកស្រង់ចេញពីប្រភព Soccer Stories ដែលជាភ្នាក់ងារសារព័ត៌មានដ៏ល្បីមួយខាងផលិតវីដេអូស្តីពីរឿងរ៉ាវពិតនៅក្នុងពិភពកីឡាបាល់ទាត់។

ទី១, Gonzalo Higuin
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទី Gonzaolo Higuin គឺជាកីឡាករបាល់ទាត់ម្នាក់ដែលស្អប់ Ronaldo យ៉ាងខ្លាំង។ Higuin យល់ថា Ronaldo ជាកីឡាករម្នាក់ដែលទទួលបានតម្លៃលើសពីសមត្ថភាពរបស់ខ្លួន។ Higuin បានប្រាប់ថា៖ Ronaldo ជាកីឡាករម្នាក់ដែលមានចរិតតួឯក. ប្រសិនបើអ្នកជាមិត្តរួមក្រុមគេ ហើយមិនសរសើរគេទេ នោះគេមិនចាត់ទុកអ្នកជាមិត្តឡើយ។

Ronaldo ត្រូវបានគេជឿថាគឺជាហេតុផលដែលធ្វើឲ្យ Higuin ត្រូវបង្ខំចិត្តចាកចេញពី Real Madrid។ កាលនៅ Real Madrid Ronaldo លើកតម្កើង Benzema ដែលជាដៃគូប្រយុទ្ធរបស់គេ ហើយមើលរំលង Higuin។ នៅឆ្នាំ២០១៨ ពេល Ronaldo មកដល់ Juventus ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នោះបានបង្ខំឲ្យ Higuin ចាកចេញពីក្លិបម្តងទៀត។ ទីបំផុត Higuin ត្រូវផ្ទេរមកលេងនៅ AC Milan ហើយពេលក្រុម AC Milan ជួប Juventus Higuin ត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមបន្ទាប់ពីគេប្រើកាយវិការមិនសមរម្យដាក់ Ronaldo។
ទី២, Arturo Vidal
នៅឆ្នាំ២០១៧ Vidal បានចែករំលែកបទពិសោធន៍ដែលគេធ្លាប់ឆ្លងកាត់ជាមួយ Ronaldo។ Vidal បានប្រាប់ថា៖ Ronaldo គឺជាមនុស្សល្ងីល្ងើម្នាក់ សម្រាប់ខ្ញុំគេគ្មានតម្លៃអ្វីទាំងអស់។  ក្នុងការប្រកួតពានរង្វាន់ UCL Vidal បានចោទអាជ្ញាកណ្តាលថាលម្អៀងទៅលើក្រុម Real Madrid។ Ronaldo ខឹងនឹងសម្តី Vidal យ៉ាងខ្លាំងក៏ធ្វើរឿងមួយឲ្យគេដឹងខ្លួន។ រឿងកាន់តែក្តៅគគុគធ្វើឲ្យ Vidal មិនងាយបំភ្លេចឡើយ។
ទី៣, Gerrard Pique
បុរសជនជាតិកាតាឡាន់រូបនេះជឿថា Ronaldo ជាមនុស្សបោកប្រាស់ត្បិតគេជាមនុស្សមានទេពកោសល្យក៏ដោយ។ Pique ប្រាប់ថា៖ Ronaldo ជាមនុស្សគួរឲ្យធុញទ្រាន់បំផុតដោយគេចូលចិត្តធ្វើពុតជាដួលក្នុងប្រអប់ជាច្រើនលើកក្នុងមួយប្រកួតៗ។ ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់ត្រូវ Ronaldo ធ្វើស៊ីជាច្រើនលើក។ ប៉ុន្តែ Pique មិនដែលភ្លេចចំអកដាក់ Ronaldo ឡើយ។ សូម្បីពេល Barcelona លើកពានលីគឆ្នាំ២០១៦ Pique ក៏បានឌឺដងដាក់ Ronaldo នៅពេលដង្ហែពានផងដែរ។
ទី៤, Dani Alves
Dani Alves អតីតខ្សែការពារដ៏ឆ្នើមរបស់ Barcelona ធ្លាប់និយាយថា៖ Ronaldo ចូលចិត្តធ្វើទឹកមុខពេបជ្រាយដាក់ Barcelona ណាស់។ បុរសសញ្ជាតិប្រេស៊ីលរូបនោះបានរិះគន់ Ronaldo ចំៗចំពោះកាយវិការដ៏ច្រលើសប៉ើសមួយនោះ។ Alves និយាយថា៖ ពេលក្រុមគេឈ្នះ ហើយគ្រប់គ្នាសរសើរពីគេ គេចាប់ផ្តើមចេញចរិតតួឯកមកភ្លាមតែម្តង។ ជាថ្មីម្តងទៀត Alves បានបញ្ចេញមតិពី Ronaldo នៅក្នុងកម្មវិធីចែកពានបាល់មាសដោយខ្សែការពារល្បឿនលឿនម្នាក់នេះនិយាយមុខអ្នកសារព័ត៌មានថា៖ ខ្ញុំពិតជាមិនយល់សោះហេតុអីជាបានមានឈ្មោះ Ronaldo ក្នុងបញ្ជីកីឡាករប្រជែងបាល់មាសបែបនេះ? ក្រោយការបញ្ចេញមតិរួច Ronaldo បដិសេធមិនចាប់ដៃ និងរាក់ទាក់ជាមួយ Alves នៅក្នុងពិធីចែកពាននោះឡើយ។
ទី៥, Koke
ក្នុងជំនួបដ៏ធំប្រចាំទីក្រុង Madrid (Madrid Derby) ក្នុងឆ្នាំ២០១៦, ខ្សែបម្រើរបស់ក្រុម Athletico Madrid កីឡាករ Koke បានព្យាយាមបំបាក់មុខ Ronaldo។ យោងតាមសារព័ត៌មានមួយចំនួននៅពេលនោះបានឲ្យដឹងថា Ronaldo ក្លាយជាជនរងគ្រោះពីការវាយប្រហារលើបណ្តាញសង្គមថាជាបុរសស្រឡាញ់ភេទដូចគ្នាបន្ទាប់ពីលេចឡើងនៅរូបភាពស្លៀកខោក្នុងឈរដោះអាវរបស់គេក្នុងការថតរូបពាណិជ្ជកម្មផលិតផលខោក្នុងរបស់ក្រុមហ៊ុនមួយ។

Koke បានវាយប្រហារមកលើ Ronaldo ដោយហៅគេថាជាបុរសខ្ទើយ។ ដោយទ្រាំមិនបាន Ronaldo បានតបទៅវិញថា “ខ្ទើយៗទៅ សំខាន់ឲ្យតែជាអ្នកមាន។” Ronaldo ឌឺដងដាក់ Koke ដោយអ្នកទាំង២យកក្បាលជល់គ្នាបម្រុងនឹងផ្ទុះជាជម្លោះប្រតាយប្រតប់ទៅហើយ ប៉ុន្តែត្រូវបានសម្របសម្រួលវិញដោយមិត្តរួមក្រុម និងអាជ្ញាកណ្តាលទាន់ពេល។