About Me

header ads

ទឹកលុយវាស់ទឹកចិត្ត! អធិរាជស Real Madrid ហ៊ានឲ្យ ១៥២លានផោន ទៅ ហង្សក្រហមLiverpool ជាថ្នូរនឹងការផ្ទេររបស់ Mohamed Salah?

យោងតាមបណ្ដាញសារព័ត៌មានអង់គ្លេសមួយមានឈ្មោះថា Sportsmole បានចុះផ្សាយថាក្លិបយក្សអេស្ប៉ាញអធិរាជស Real Madrid បានត្រៀមទឹកប្រាក់មហាសាលចំនួនរហូតដល់ ១៥២ លានផោនទៅដល់ក្លិបអង់គ្លេស Liverpool ជាថ្នូរនឹងការផ្លាស់មកលេងឲ្យ Real Madrid របស់កីឡាករខ្សែប្រយុទ្ធ Mohamed Salah។ ចាប់តាំងពីចូលរួមក្នុងក្លិបហង្សក្រហម Liverpool កាលពីឆ្នាំ ២០១៦ មក កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏មានសក្ដានុពលបំផុតមួយនៅក្នុងពិភពបាល់ទាត់ពិភព​លោក ដោយរូបគេអាចរកគ្រាប់បាល់បានរហូត ៧៧ គ្រាប់ ក្នុងការបង្ហាញខ្លួន១១៦លើកក្រោមការដឹកនាំរបស់លោក Jurgen Klopp។ មានព័ត៌មានលេចឮជាច្រើនថាក្លិបអធិរាជសបានចាប់អារម្មណ៍ខ្លាំងលើ Salah ខ្លាំងជាង Kylian Mbappe ខ្សែប្រយុទ្ធសញ្ជាតិបារាំងរបស់ក្លិប Paris Saint-Germain F.C. ទៅទៀតសម្រាប់ទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅក្រោយ។ យោងតាមសារព័ត៌មានអេស្ប៉ាញក្លិប Real Madrid មានបំណងតម្លើងតម្លៃទិញដែលកាលពីមុនមានចំនួន១២៤លានផោន ឡើងទៅដល់ ១៥២លានផោន សម្រាប់នាំយកខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះមកកាន់ក្លិប។ Zinedine Zidane កំពុងតែមានគោលបំណងអភិវឌ្ឍតំបន់ប្រយុទ្ធផ្នែកខាងស្ដាំដែលជួនកាល Gareth Bale បានបំពេញតួនាទីមួយ។ ប៉ុន្តែបណ្ដាសារព័ត៌មានដដែលនេះបានអះអាងផងដែរថា Mohamed Salah ខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool ឆ្នាំក្រោយនេះ បែរជាចាប់អារម្មណ៍ចង់ប្ដូរទៅលេងឲ្យ Barcelona ច្រើនជាង។