About Me

header ads

ម្ចាស់អាវលេខ៧របស់ទ័ពក្រើនរំលឹកសមាជិកក្រុមឲ្យប្រយ័ត្នជាមួយ Privat ឲ្យខ្លាំងបំផុត

គេម្នាក់នោះល្អណាស់ ខ្ពស់ មាឌធំ កម្លាំងបុកខ្លាំង ល្បឿនលឿន និងស៊ុតទីច្បាស់ ដូច្នេះយើងពិតជាមិនអាចទុកឲ្យគេនៅឈរម្នាក់ឯងស្រួលឡើយ, នេះជាសម្តីរបស់ម្ចាស់អាវលេខ៧ក្រុមទ័ពកីឡាករ ភួង សុខសាណា។ មុនជំនួបដ៏ធំរវាងក្រុមព្រះខ័នរាជស្វាយរៀង និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទចូលមកដល់ កីឡាករ ភួង សុខសាណា បានបានក្តីបារម្ភបន្តិចបន្តួចលើខ្សែប្រយុទ្ធជួរមុខម្នាក់របស់ក្រុមស្វាយរៀងគឺកីឡាករ Privat។ សាណា មើលឃើញថា Privat គឺជាអាវុធដ៏មុតស្រួចរបស់ក្រុមស្វាយរៀង ហើយគេបានសម្លៀងជើងរួចជាស្រេចក្នុងការស៊ុតបញ្ចូលទីគ្រប់ក្រុមដែលលេងទល់នឹងស្វាយរៀង។ ដូច្នេះយើងពិតជាមិនអាចប្រហែសជាមួយកីឡាករម្នាក់នេះឡើយ។ ភួង សុខសាណា ទទួលស្គាល់ថាស្វាយរៀងមានកីឡាករល្អៗច្រើន ប៉ុន្តែក្នុងភ្នែកគេមើលឃើញតែ Privat ម្នាក់គត់ដែលអាចបង្កការគំរាមកំហែងខ្លាំងដល់ក្រុមទ័ពរបស់ខ្លួន។ យ៉ាងណាក៏ដោយក្រុមទ័ពឈានជើងចូលទីលានស្វាយរៀងនៅថ្ងៃអាទិត្យនេះដោយគ្មានការភ័យខ្លាចអ្វីឡើយទោះបីក្រុមខ្លួនហាក់បីដូចជាមានកម្រិតទាបជាងក្រុមម្ចាស់ផ្ទះក៏ពិតមែន។ សម្រាប់លោក ទេព ឡុងរចនា អ្នកចាត់ការគ្រប់ទ័ពក៏បានត្រៀមយុទ្ធសាស្ត្ររួចរាល់សម្រាប់តតាំងនឹងក្រុមរបស់លោក Conor Nestor ដែរ។ ការប្រកួតមួយគូនេះរំពឹងថានឹងកក្រើកកណ្តាលខេត្តស្វាយរៀង ប៉ុន្តែក្រុមម្ចាស់ផ្ទះហាក់មានប្រៀបច្រើនជាងក្នុងប្រកួតមួយនេះ។ ថ្ងៃទី១ ខែមីនា ម៉ោង៦ល្ងាចគឺជាកាលបរិច្ឆេទផ្លូវការនៃការប្រកួតដ៏ធំមួយនេះ។ សម្រាប់ប្រវត្តិជួបគ្នានៅរដូវកាលមុន ២០១៩៖ ក្រសួងការពារជាតិ ១-២ ព្រះខ័នរាជស្វាយរៀង  ព្រះខ័នរាជស្វាយរៀង ៤-២ ក្រសួងការពារជាតិ ៕