About Me

header ads

ឈ្នះ Premier league ដល់ទៅ២សម័យជាប់គ្នា ប៉ុន្តែលោក Pep Guardiola នៅតែគិតថាខ្លួនបរាជ័យប្រសិនបើមិនអាចសម្រេចរឿងមួយនេះជូនក្លិប

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City ដែលបានដឹកនាំក្រុមមេឃខៀវឈ្នះពាន English Premier League ដល់ទៅ២សម័យ (២០១៧-២០១៨ & ២០១៨-២០១៩) នៅតែគិតថាខ្លួនបរាជ័យប្រសិនបើមិនអាចដឹកនាំក្លិបឈ្នះជើងឯកទ្វីបអឺរ៉ុប UEFA Champions League បានទេ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា៖ ទោះបីជារដូវកាលពួកយើងធ្វើបានល្អយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែត្រូវគេតិះទៀនរឿងមិនឈ្នះ UEFA Champions League។ លោកបានបន្ថែមទៀតថា៖ លោកនឹងត្រូវគេវាយតម្លៃ ហើយទទួលស្គាល់ពីភាពបរាជ័យរបស់លោកជាក់ជាមិនខាន ប្រសិនបើមិនអាចដឹកនាំក្រុមមេឃខៀវ Man City ឈ្នះជើងឯក UEFA Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិបនោះទេ។ សូមបញ្ជាក់ថា លោក Pep ធ្លាប់ដឹកនាំក្រុម Barcelona និង Bayern Munich បានជោគជ័យនៅក្នុងពានរង្វាន់ UEFA Champions League ដោយក្នុងនោះគ្រូបង្វឹកមកពីតំបន់កាតាឡាន់រូបនេះធ្លាប់ឈ្នះពានរង្វាន់ធំប្រចាំទ្វីបអឺរ៉ុបនេះចំនួន២ដងជាមួយ Barcelona នៅរដូវកាលឆ្នាំ ២០០៨-២០០៩ និង ២០១០-២០១១ ក្រោយយកឈ្នះក្រុមបិសាចក្រហម Manchester United ដល់ទៅ២ដង ហើយលោកក៏ធ្លាប់ដឹកនាំក្រុម Bayern Munich ឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ដែរ។ យ៉ាងណាមិញ គិតចាប់តាំងពីលោកមកដឹកនាំក្រុមមេឃខៀវ Man City នៅឆ្នាំ២០១៦មក ក្រុម Man City តែងតែមានកៅអីលេងពានរង្វាន់ដ៏ធំប្រចាំទ្វីបអឺរ៉ុបមួយនេះ ហើយក្រុមរបស់លោកក៏មិនដែលធ្លាក់វគ្គជម្រុះក្នុងពូលទេ ប៉ុន្តែក៏មិនដែលទៅបានឆ្ងាយជាងវគ្គ៨ក្រុមចុងក្រោយដែរ។ ជាក់ស្តែងក្នុងរយៈពេល៣រដូវកាលកន្លងមកនេះ ក្រុមមេឃខៀវ Man City ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយបរាជ័យក្រោមថ្វីជើងរបស់ក្រុម AS Monaco, Liverpool និង Tottenham Hotspurs។ មានពាក្យចចាមអារ៉ាមលេចឡើងថា លោក Pep អាចនឹងត្រូវចាកចេញពីក្លិបដោយខ្លួនឯងទោះបីក្លិបមិនបញ្ឈប់ក៏ដោយ ពីព្រោះលោកអាចនឹងរងសំពាធខ្លួនឯងដែលមិនអាចជួយឲ្យក្រុមឈ្នះពានរង្វាន់ UEFA Champions League ដែលជាតម្រូវការដ៏ធំរបស់ក្លិប។