About Me

header ads

Park Sung Min គ្មានខ្សែប្រយុទ្ធណាដែលថាគ្មានមហិច្ឆតាដណ្តើមស្បែកជើងមាសទេ

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមទ័ព Tiffy Army FC កីឡាករ Park Sung Min ចាប់ផ្តើមរកឃើញទម្រង់របស់ខ្លួនបន្តិចម្តងៗហើយជាមួយក្រុមថ្មីរបស់គេនៅក្របខណ្ឌលីគកំពូលកម្ពុជា។ កីឡាកររូបនេះនៅក្មេងកម្លាំងខ្លាំង និងមានកាយសម្បទាល្អទាក់ចិត្តលោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមទ័ពយ៉ាងខ្លាំង។ Park បានផ្តល់បទសម្ភាសន៍ខ្លីជាមួយក្រុមការងារព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ថា វារាងពិបាកបន្តិចក្នុងការទំនាក់ទំនងជាមួយមិត្តរួមក្រុមនៅទីនេះ ដោយសារភាសាអង់គ្លេសរបស់ខ្លួនមិនសូវល្អប៉ុន្មាន ប៉ុន្តែអ្វីៗគ្រប់យ៉ាងនៅទីនេះល្អស្ទើរតែទាំងអស់ ខ្លួនពេញចិត្តលក្ខខណ្ឌនៅទីនេះ។ យ៉ាងណាមិញ ពេលសួរដល់ចំនួនគ្រាប់បាល់ដែលគេរំពឹងសម្រាប់រដូវកាលនេះ ខ្សែប្រយុទ្ធវ័យក្មេងមកពីសាធារណរដ្ឋកូរ៉េរូបនេះប្រាប់ថា មិនអាចកំណត់បានឡើយ សំខាន់ខ្លួនមានមហិច្ឆតាចង់ឈ្នះស្បែកជើងមាស ពីព្រោះវាជាក្តីស្រម៉ៃរបស់ខ្សែប្រយុទ្ធគ្រប់រូប។ សូមបញ្ជាក់ថា Park Sung Min
ជនជាតិកូរ៉េខាងត្បូងធ្លាប់លេងនៅក្លិប FC Seoul របស់កូរ៉េខាងត្បូង។ លោក ទេព ឡុងរចនា មើលឃើញថា កីឡាករវ័យក្មេងរូបនេះមានលក្ខណៈសមស្របតាមអ្វីដែលលោកចង់បាន ហើយគេអាចចាប់ដៃគូនៅតំបន់ប្រយុទ្ធខាងលើជាមួយខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀតគឺកីឡាករសញ្ជាតិនីហ្សេរីយ៉ា Richard Omokafe។ តារាប្រយុទ្ធមុខថ្មីទាំង២រូបរបស់ក្រុមទ័ព Tiffy Army FC រំពឹងថានឹងជួយស្តារមុខមាត់ក្រុមឡើងវិញបន្ទាប់ពីរអិលចេញក្រៅ Top 4 កាលពីរដូវកាលមុន។


កីឡាករ​ជប៉ុន Endo Mikito (ខាងឆ្វេង) កីឡាករកូរ៉េខាងត្បូង ParK Sung Min ( ខាងស្ដាំ)