About Me

header ads

Neymar ជិតដល់ថ្ងៃប្រកួតបែរជាចូលក្លិបផឹកស៊ីសប្បាយហ៊ឺហាធ្វើឲ្យគ្រូបង្វឹកចេញមុខថាឲ្យចំៗ

Neymar បានជប់លៀងខួបកំណើតគំរប់២៨ឆ្នាំរបស់ខ្លួនយ៉ាងអស្ចារ្យនៅ Parisan nightclub YoYo កាលពីយប់ថ្ងៃអាទិត្យ។ លោក Thomas Tuchel គ្រូបង្វឹកក្រុម PSG បានបដិសេធមិនទៅចូលរួមពិធីជប់លៀងស្លៀកឈុតសនោះទេ ហើយថែមទាំងចាត់ទុកថាវាជាភាពហ៊ឺហាជ្រុល និងខ្វះការផ្ចង់អារម្មណ៍លើការងាររបស់ខ្លួនក្នុងនាមជាកីឡាករ ខណៈដែលការប្រកួតបន្ទាប់នឹងចូលមកដល់ត្រឹមរយៈពេលតែ២ថ្ងៃទៀតប៉ុណ្ណោះ។ នៅក្នុងពិធីជប់លៀងខួបកំណើតរបស់តារាបាល់ទាត់ដ៏ល្បីសញ្ជាតិប្រេស៊ីលរូបនោះយើងឃើញមានវត្តមានតារាល្បីៗដែលជាមិត្តរួមក្រុម និងមិត្តភក្កិជាច្រើននាក់ទៀតដូចជា Edison Cavani, Marco Verratti, Angel Di Maria ដែលម្នាក់ៗស្លៀកពាក់តែងខ្លួនយ៉ាងស៊ីវីល័យ ពិសេសខ្សែបម្រើស្លាបរបស់ក្រុម Lyon កីឡាករ Memphis Depay ពាក់ស្បែកជើងកីឡា១គូតម្លៃប្រមាណ £1,200 ឯណោះ. កាលពីខួបគំរប់២៧ឆ្នាំ Neymar បានចាយលុយយ៉ាងច្រើនដើម្បីអញ្ចើញភ្ញៀវជាង២០០នាក់មកចូលរួម ហើយកាលខួបគំរប់២៦ឆ្នាំ Neymar ប្រើប្រាស់ឈុតក្រវ៉ាត់កខ្មៅជា Concept ក្នុងពិធីរបស់គេ ថែមទាំងមានការចូលរួមពីសំណាក់បុគ្គលល្បីដូចជាកំពូលអ្នកប្រណាំងរថយន្ត F1 Lewis Hamilton និងប្រធានាធិបតីប្រេស៊ីលផងដែរ. យ៉ាងណាមិញ លោក Tuchel ដែលជាគ្រូបង្វឹកហាក់បីដូចជាមិនពេញចិត្តចំពោះពិធីជប់លៀងខួបកំណើតរបស់ Neymar ទេដោយលោកចាត់ទុកថា វាជាភាពហ៊ឺហាហួសហេតុ ធ្វើឲ្យកីឡាករខ្វះការយកចិត្តទុកដាក់លើការប្រកួត និយាយជារួមហាក់បីដូចជាការប្រមាថអ៊ីចឹង។ គ្មានហេតុផលអីដែលលោកត្រូវទៅចូលរួមក្នុងកម្មវិធីមួយនោះទេ. នេះជាសម្តីរបស់គាត់និយាយក្រោយចប់ការប្រកួតជាមួយក្រុម Montpieller កាលពីយប់ថ្ងៃសៅរិ៍ ប៉ុន្តែក្រោយមកបន្តិចស្រាប់តែគ្រូសញ្ជាតិអាល្លឺម៉ង់រូបនេះបដិសេធថាគាត់គ្មានបញ្ហាអ្វីធំជាមួយ Neymar នោះទេ «ខ្ញុំមានសិទ្ធិមិនទៅចូលរួមក្នុងពិធីនោះ វាជាជម្រើសក្នុងនាមជាគ្រូបង្វឹក មិនមានអ្វីផ្កើន ឬប្រកាន់ជាមួយ Neymar នោះទេ។» សម្រាប់ Mbappe ក៏មិនបានទៅចូលរួមពិធីខួបកំណើតនោះដែរ ដោយគេសុខចិត្តទៅមើលការប្រកួតរបស់ក្រុម Kanas City Chiefs យកឈ្នះក្រុម Super Bowl ឯណោះទៅវិញ។ មានអ្នកគាំទ្រមួយចំនួននិយាយបែបលេងសើចថា ប្រហែលជា Mbappe គ្មានឈុតសស្លៀកហើយមើលទេ៕