About Me

header ads

អគ្គនាយកស្ថាប័នប្រដាល់គុនចំរុះ MMA អញ្ជើញកុមារតឿដែលត្រូវគេវាយធ្វើបាបនៅសាលាមកហាត់ប្រដាល់នៅសិង្ហបុរី

អគ្គនាយកស្ថាប័នប្រដាល់គុនចំរុះ MMA អញ្ជើញកុមារតឿដែលត្រូវគេវាយធ្វើបាបនៅសាលាមកហាត់ប្រដាល់នៅសិង្ហបុរី

កុមារតឿ Quaden Bayles នឹងទទួលបានការហ្វឹកហាត់ប្រដាល់គុនចំរុះនៅក្នុងប្រទេសសិង្ហបុរី ក្រោយគ្រួសាររបស់គាត់ទទួលយល់ព្រមតបតាមការអញ្ជើញពីស្ថាបនិក ONE Championship លោក Chartri Sityodtong កាលពីថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសប្ដាហ៍កន្លងទៅ។

ម្ចាស់ជើងឯកក្បាច់គុនវ៍យ៤៩ឆ្នាំនិងជាអគ្គនាយកស្ថាប័នគុនចំរុះដ៏ធំបានចេញការចំណាយហូបចុកស្នាក់នៅព្រមទាំងសន្យាបង្វឹក Quaden ដោយខ្លួនលោកផ្ទាល់ទៀតផង។ កុមារាវ៍យ៩ឆ្នាំដែលត្រូវបានគេវាយធ្វើបាបនៅសាលាដោយសារជម្ងឺក្រិនទទួលបានសារគាំទ្រជាសំណេរនិងវីដេអូជាច្រើន ក្រោយអ្នកស្រី Yarraka ម្ដាយរបស់គេបានផុសវីដេអូ លើបណ្ដាញសង្គម។ ឃ្លីបវីដេអូដែលបង្ហាញពីកុមារតឿរូបនេះយំស្រែកនិងចង់សម្លាប់ខ្លួនក្រោយពីត្រូវគេធ្វើបាបនៅសាលាមានចំនួនទស្សនារហូតដល់ទៅ១៦លានដងគិតត្រឹមថ្ងៃសុក្រមុន។

លោក Chartri បានប្រាប់បណ្ដាញសារព័ត៌មាន Sunday Times កាលពីថ្ងៃអាទិត្យថា «ខ្ញុំចង់ជួយក្មេងប្រុសតូចម្នាក់នេះ ព្រោះខ្ញុំចង់ប្រើកម្លាំងរបស់យើងទៅជួយអ្នកដែលមិនមានកម្លាំង។ ម្យ៉ាងទៀតរឿងនេះនឹងជួយទាក់ទាញការចាប់អារម្មណ៍ទៅលើបញ្ហាវាយធ្វើបាបផងដែរ។ ខ្ញុំនឹងបង្វឹកគេដោយខ្លួនឯងផ្ទាល់រួមជាមួយក្រុមគ្រូបង្វឹកផ្សេងៗទៀត»។

សូមរំលឹកឡើងវិញថា ស្ថាបនិកសង្វៀនយុទ្ធគុនចំរុះដ៏ធំជាងគេនៅទ្វីបអាស៊ីរូបនេះបន្ទាប់ពីបានទស្សនាវីដេអូរបស់ Quaden រួចលោកក៏បានធ្វើការទំនាក់ទំនងផ្ទាល់ទៅអ្នកស្រី Yarraka ហើយក៏ទទួលបានការឆ្លើយតបវិជ្ជមានពីអ្នកស្រីចំពោះសំណើរអញ្ជើញទៅកាន់ប្រទេសសិង្ហបុរី៕