About Me

header ads

ស្រីស្អាត ប៊ី សុធារី ត្រៀមចូលរួមប្រកួតក្នុងកម្មវិធី Miss Charm International តំណាងកម្ពុជានៅប្រទេសវៀតណាម នាដើមខែមីនាខាងមុខនេះ

កម្មវិធីប្រកួត Miss Charm International ត្រៀមនឹងមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ គឺនៅដើមខែមីនា ឆ្នាំ២០២០ លើទឹកដីនៃទីក្រុងហូជីមិញ ប្រទេសវៀតណាម។ កម្មវិធីនេះ បានជ្រើសរើសយកបេក្ខនារីដើម្បីធ្វើការប្រកួតមកពីជុំវិញពិភពលោក ប្រមាណជាង ៥០ ប្រទេស ក្នុងនោះស្រីស្អាតម្នាក់តំណាងប្រទេសកម្ពុជា គឺកញ្ញា ប៊ី សុធារី ក៏ត្រូវបានចូលរួមប្រកូតផងដែរ ដែលកញ្ញាក៏ធ្លាប់ជាអតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៧ និងមានប្រវត្តិជាបេក្ខនារីប្រកួតក្នុងកម្មវិធីប្រកួតប្រជែងសម្រស់នានាជាច្រើនដងរួចមកហើយ។ កញ្ញា ប៊ី សុធារី បានបង្ហោះរូបភាព និងវីដេអូដល់អ្នកគាំទ្រកម្ពុជា បានជ្រាបជាដំណឹងពីការត្រៀមខ្លួនរួចជាស្រេច និងចង់បានកម្លាំងចិត្តដ៏សំខាន់បំផុតពីមហាជនកម្ពុជា និងអ្នកគាំទ្ររបស់នាង។ កម្មវិធីប្រកួត Miss Charm International ជាការប្រកួតប្រជែងទៅលើផ្នែក សម្រស់ រូបរាង និងចំណេះដឹងទូទៅ។ ជាពិសេសការបង្ហាញឱ្យឃើញពីវប្បធម៌ប្រពៃណីដ៏សម្បូរបែបរបស់ប្រទេសនីមួយៗដែលបានចូលរួម។ Miss Charm International នឹងប្រព្រឹត្តទៅរយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី ៥ ខែមីនាឆ្នាំ២០២០ ដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ ដែលជាវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះកុំភ្លេចចូលរួមលើកទឹកចិត្តដល់ស្រីស្អាតតំណាងកម្ពុជា កញ្ញា ប៊ី សុធារី ទាំងអស់គ្នា!!







អត្ថបទដោយៈ សំណាង