About Me

header ads

ទស្សនាទិដ្ឋភាពរបស់តារាថៃ Margie នាំស្វាមី និងកូនភ្លោះ មកធ្វើដំណើរកម្សាន្តយ៉ាងរីករាយ លើទឹកដីកោះរ៉ុងនៃព្រះរាជាណាចក្រកម្ពុជា

កន្លងទៅថ្មីៗនេះ តារាសម្តែងស្រី អ្នកនាង ម៉ាគី ដែលប្រិយមិត្តបានជ្រាបហើយថាបច្ចុប្បន្នរូបនាងកំពុងមានសុភមង្គលយ៉ាងខ្លាំងជាមួយនឹងចំណងដៃកូនភ្លោះប្រុស ១ ស្រី ១ ដ៏គួរឱ្យស្រលាញ់នោះ បានមកធ្វើដំណើរកម្សាន្តជាមួយស្វាមី យ៉ាងរីករាយលើទឹកដីកោះរ៉ុងនៃព្រះរាជាណាចក្រកម្ពុជា។
ស្វាមីរបស់នាង លោក Poke Minset បានបង្ហោះវីដេអូពេញនៃដំណើរកម្សាន្តរបស់ខ្លួន ជាមួយក្រុមគ្រួសារនៅក្នុងបណ្តាញសង្គមទៀតផង។ នៅក្នុងវីដេអូនោះ តារាសម្តែងថៃ អ្នកនាង ម៉ាគី បាននិយាយពីអារម្មណ៍របស់ខ្លួនថា ពិតជាមានភាពស្រស់ស្រាយដែលបានមកលេងនៅមាត់សមុទ្រនៃកោះរ៉ុង ដោយមានឆ្នេរខ្សាច់សក្បោះ ស្រស់ស្អាតជាងឆ្នេរសមុទ្រនៅកន្លែងផ្សេងដែលនាងធ្លាប់បានទៅ។



ក្រៅពីស្រស់ស្រាយជាមួយនឹងបរិយាកាសមើលថ្ងៃលិចនៅមាត់សមុទ្រហើយនោះ គូស្វាមីភរិយាទាំងពីរ បានជាប់ចិត្តជាមួយនឹងអាហាររបស់កម្ពុជាទៀតផង។ អ្នកទាំងពីរបានណែនាំឱ្យភ្ញៀវទេសចរណ៍ដែលមកលេងកម្ពុជា កុំភ្លេចភ្លក្សឱសជារសដ៏ឈ្ងុយឆ្ញាញ់របស់មុខម្ហូប ឡូកឡាក់ ដែលតារាថៃទាំង ២ ញាំហើយសរសើរមិនដាច់ពីមាត់។ គួរបញ្ជាក់ថា តារាថៃ អ្នកនាង ម៉ាគី និងក្រុមគ្រួសារ បានចំណាយពេលធ្វើដំណើរកម្សាន្តនៅរមណីយដ្ឋានមួយនៃឆ្នេរកោះរ៉ុង នៅប្រទេសកម្ពុជា រយៈពេល ៣ ថ្ងៃពេញ យ៉ាងមានសុភមង្គល។







អត្ថបទដោយៈ សំណាង