About Me

header ads

តាបារាំងទ្រាំយូរហើយចេញមុខថាឲ្យ Man City ចំៗថាសក្កិសមនឹងត្រូវគេពិន័យអ៊ីចឹងហើយ ពីព្រោះពូកែតាមចែចូវកីឡាករគាត់ច្រើនពេក

លោក Asene Wenger អតីតអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បានគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបទៅលើក្រុមមេឃខៀវ Man City ទាក់ទងទៅនឹងការបំពានច្បាប់គ្រប់គ្រងហិរញ្ញវត្ថុ (FFP)។ ពេលនេះបុរសចំណាស់ជនជាតិបារាំងដែលកំពុងតែដើរតួនាទីដ៏សំខាន់ក្នុងការរៀបចំកីឡាបាល់ទាត់ពិភពលោកក្នុងនាមជានាយកផ្នែកបច្ចេកទេសដែលទើបតែត្រូវបានតែងតាំងដោយ FIFA នោះបានទទូចឲ្យ Man City ទទួលស្គាល់កំហុសរបស់ខ្លួន ហើយមិនគួរប្តឹងជំទាស់ទៅឧទ្ធរណ៍រឿងទាន់កម្ម FFP នេះឡើយ។ លោក Wenger បាននិយាយថា៖ ចាប់តាំងពីខ្ញុំទទួលតំណែងពី FIFA មកខ្ញុំតែងតែព្យាយាមត្រួតពិនិត្យ និងតាមដានទៅលើច្បាប់គ្រប់គ្រងហិរញ្ញវត្ថុរបស់ក្លិបនីមួយៗ និងធ្វើយ៉ាងណាឲ្យពួកគេប្រើប្រាស់ថវិកាដោះដូរកីឡាករស្របទៅតាមប្រាក់ចំណូលដែលពួកគេរកបានដោយសុចរិត។ ប្រសិនបើច្បាប់ល្អៗត្រូវបានបង្កើតមក ហើយគ្មានអ្នកគោរពនោះ វាមិនហៅថាកីឡាពិភពលោកទេ។ ពិសេសក្រុមទាំងអស់ដែលមានកៅអីលេងពានរង្វាន់ទ្វីបអឺរ៉ុបត្រូវតែគោរពច្បាប់របស់ UEFA។ លោក Wenger បានបន្ថែមទៀតថា៖ ប្រសិនបើមានក្រុមណាមិនគោរពច្បាប់ ហើយត្រូវ UEFA ចាប់បានថាបានព្យាយាមបំពានច្បាប់មិនថាតិច ឬច្រើនក៏ដោយ ពួកគេត្រូវតែទទួលទោស។ ក្រុមមេឃខៀវ Man City បានជាប់បម្រាមហាមមិនឲ្យលេងពានរង្វាន់ទ្វីបអឺរ៉ុបដល់ទៅ២រដូវកាលជាប់គ្នាដោយ UEFA រកឃើញថាក្លិបនេះបានបំពានច្បាប់ FFP។ ច្បាប់គឺជាច្បាប់ ហើយយើងត្រូវតែគោរពទាំងអស់គ្នាឲ្យបានខ្ជាប់ខ្ជួន។ ប្រសិនបើវាជាការពិតដែលថាពួកគេធ្វើវាដោយចេតនានោះ ក្នុងនាមជាអ្នកតាក់តែងច្បាប់យើងមិនអាចឲ្យពួកគេរួចខ្លួនបានឡើយ, នេះជាការបញ្ជាក់បន្ថែមពីលោក Wenger។ បុរសជនជាតិបារាំងវ័យ៧០រូបនេះហាក់បីដូចជាតាងតឹងដាក់ក្រុមមេឃខៀវ Man City បន្តិចចំពោះរឿងនេះដោយលោកបានសង្កត់ធ្ងន់ៗបន្ថែមទៀតថា៖ អ្នកខ្លះហាក់បីដូចជាអស្ចារ្យណាស់ក្នុងវិស័យកីឡា ប៉ុន្តែសំខាន់យើងចង់ដឹងថាអ្នកនោះមានដែលគោរពច្បាប់ឬអត់? បើលេងកីឡាដោយមិនគោរពច្បាប់នោះ វាមិនមែនជាកីឡាទេ, ខ្ញុំសូមបញ្ជាក់ម្តងទៀត! ច្បាប់គេខំបង្កើតមកហើយ ដូច្នេះយើងត្រូវតែគោរព! លើសពីនេះទៅទៀត នៅក្នុងកម្មវិធី Laureus World Sport Awards នៅទីក្រុងប៊ែកឡាំងនាពេលកន្លងទៅនេះ នៅពេលរំលឹកដល់រឿងដែលកីឡាករល្អៗជាច្រើនបានចាកចេញពីខាងជើងទីក្រុងឡុងដ៏ទៅកាន់ខាងកើតទីក្រុង Manchester លោក Wenger បាននិយាយថា៖ ពួកគេបានល្បួងយកកីឡាករខ្ញុំទាំងអស់! សម្តីមួយម៉ាត់ដ៏មានន័យនេះហាក់បីដូចជាចង់ប្រាប់ថា លោក Wenger ខឹងក្រុមមេឃខៀវដែលតាមចែចូវយកកីឡាករល្អៗដែលគាត់ខំបណ្តុះបណ្តាលក្នុងនោះមានដូចជា៖   Emmanuel Adebayor, Bacary Sagna, Gael Clichy, Kolo Toure និង Samir Nasri ដែលសុទ្ធតែចាកចេញពីក្រុមកាំភ្លើងធំ Arsenal ទៅចូលរួមជាមួយគូប្រជែងគឺក្រុមមេឃខៀវ Man City។ អតីតគ្រូបង្វឹក Arsenal រូបនេះក៏បានជឿថា ទ្រព្យសម្បត្តិ និងធនធានដ៏សម្បូរបែបរបស់សេដ្ឋីជនជាតិអារ៉ាប់រួមគឺជាហេតុផលធ្វើឲ្យក្រុមមេឃខៀវក្តោងក្តាប់ពានលីគកំពូលអង់គ្លេសដល់ទៅ៤ដងក្នុង១ទសវត្សរ៍ចុងក្រោយនេះ។ សូមបញ្ជាក់ថា ច្បាប់គ្រប់គ្រងលើហិរញ្ញវត្ថុ ឬ Financial Fair Play (FFP) ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១១ ដោយ UEFA ដើម្បីត្រួតពិនិត្យទៅលើចំណូលចំណាយរបស់ក្លិបនីមួយៗនៅទ្វីបអឺរ៉ុប ពិសេសរឹតបន្តឹងទៅលើការប្រើប្រាស់កញ្ចប់ថវិកាទិញកីឡាកររបស់ពួកគេដើម្បីជៀសវាងហនិភ័យនៅថ្ងៃមុខដូចជាការក្ស័យធន់របស់ក្លិប ឬជួយការពារដល់ក្លិបតូចៗដែលមិនសូវមានលទ្ធភាពទិញកីឡាករថ្លៃៗដូចគេ។