ក្លិបទ័ពផ្លាស់ប្ដូរ ឈ្មោះ និង Logo របស់ខ្លួនមកជា Tiffy ARMY FC សម្រាប់រដូវកាលថ្មី

ឆ្នាំ២០២០នេះ ក្លិបបាល់ទាត់ក្រសួងការពារជាតិ ដែលជាក្លិបស្ថិតនៅក្នុងលីកកំពូលកម្ពុជា ជាច្រើន
រដូវកាលមកហើយ បានធ្វើការផ្លាស់ប្ដូរ ឈ្មោះ និង Logo របស់ខ្លួនពីក្លិបបាល់ទាត់ក្រសួងការពារជាតិ មកជាសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ជាភាសាខ្មែរ និងមាន Logo ផុសច្បាស់ជាអក្សរឡាតាំងថា Tiffy ARMY FC ។ យោងតាមប្រសាសន៍របស់លោក ខូវ ឆាយ អគ្គលេខាធិការក្លិបបាល់ទាត់ក្រសួងការពារជាតិ ពេលនេះក្លិបបានផ្លាស់ប្ដូរមកជាសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទហើយ គឺស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ ដោយសារសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទស្ថិតនៅក្នុងក្របខ័ណ្ឌកងទ័ព ចំណែកការដាក់ឈ្មោះជាអក្សរឡាតាំង ថា Tiffy ARMY FC គឺដោយសារសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ទទួលបានការជួយឧបត្តម ទំនប់បំរុងពីម្ចាស់ស្ពន់សឺធំ គឺក្រុមហ៊ុន TIFFY ផ្ទាល់តែម្ដង។  សូមរំលឹកពីសមិទ្ធិផលធំៗដែលក្លិបធ្លាប់ទទួលបានមាន ៖ នៅឆ្នាំ២០១០ គ្រង់តំណែងជើងឯកពាន Hun Sen Cup,ឆ្នាំ២០១៣ ជើងឯករង ពាន Hun Sen cup,២០១៦ គ្រង់តំណែងជើងឯកពាន Hun Sen Cup,២០១៨ គ្រង់តំណែងជើងឯកពាន Hun Sen Cup, ចំពោះលីកកំពូលកម្ពុជាវិញ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ មិនទាន់ទទួលបានតំណែងជាជើងឯក រឺជើឯករងនោះទេ គឺបានត្រឹមស្ថិត Top 4 និង Top 5 ក្នុងតារាងប្រកួតនោះ៕