About Me

header ads

បើកឆាក KMH CUP 2020 ពានរង្វាន់ពាក់កណ្ដាលអាជីពយុវជនក្រោមអាយុ១៨ ឆ្នាំ ទ័ពចាញ់ប៉ូលិស ១គ្រាប់

 ក្រុមទ័ពដែលទើបនឹងផ្លាស់ប្ដូរឈ្មោះថ្មីហៅថា សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ អាយុក្រោម១៨ ឆ្នាំភ្លាត់ស្នៀត ចាញ់ក្រុមនគរបាលជាតិ អាយុក្រោម១៨ ឆ្នាំ នៅជិតចុងតង់ទី២ ក្នុងលទ្ធផល ២ ទល់និង៣ នៃការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៨ ឆ្នាំ KMH Cup 2020។ សម្រាប់ក្រុមទាំងពីរដែលទើបនឹងចូលរួមប្រកួតក្នុងពានរង្វាន់ KMH Cup 2020  ជាលើកដំបូងដូចគ្នានេះ ក្រុមនគរបាលជាតិ អាយុក្រោម១៨ ឆ្នាំ បានយកជ័យជំនះលើសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទអាយុក្រោម១៨ នៅជិតចុងតង់ទី២ ក្នុងលទ្ធផល ៣ ទល់នឹង ២ នៃការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៨ ឆ្នាំ KMH Cup 2020 កាលពីរាត្រីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីលាន KMH PARK ផ្លូវវេងស្រេង រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ KMH Cup 2020 នេះមានក្រុមចូលរួមសរុបចំនួន ៨ ក្រុម បែងចែកចេញជាពីរ ពូល ប្រកួតតាមរូបមន្តវិលជុំ ។ ក៏សូមរំលឹកឡើងវិញដែរថា កាលពីរដូវកាលចាស់ឆ្នាំ ២០១៩ ក្រុមយុវជនបាល់ទាត់ វិសាខា អាយុក្រុម១៨ ឆ្នាំជាម្ចាស់ជើងឯក ខណៈ ក្រុមយុវជនអាយុក្រោម១៨ ឆ្នាំបឹងកេត ជាជើងឯករង។