About Me

header ads

Guard of Honor អាចនឹងត្រូវអនុវត្តចាប់ពីរដូវកាលឆ្នាំ២០២០ ខណៈគណៈកម្មការបង្ហើបគម្រោងបង្កើតលីគទី២ក្នុងខែកក្កដា

គណៈកម្មការប្រកួតបាល់ទាត់ជាតិបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសន្និសីទសារព័ត៌មានថា គណៈកម្មការនឹងបង្គាប់ឲ្យក្រុមទាំង១៣នៅក្របខណ្ឌលីគកំពូលធ្វើការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីរដូវកាលឆ្នាំ២០២០នេះទៅនៅមុនពេលចាប់ផ្តើមការប្រកួតដោយមន្ត្រីអាជ្ញាកណ្តាល និងស្នងការដឹកនាំការប្រកួតជាអ្នកទទួលបន្ទុកក្នុងរឿងនេះ។ យ៉ាងណាមិញ គណៈកម្មការប្រកួតបាល់ទាត់ជាតិក៏បានបង្ហើបប្រាប់ពីគម្រោងក្នុងការរៀបចំលីគលំដាប់ទី២ផងដែរ ប៉ុន្តែតាមការលើកឡើងរបស់លោក រុន វិទូ អ្នកគ្រប់គ្រងការប្រកួតបានឲ្យដឹងថា ការរៀបចំលីគទី២គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនមែនគណៈកម្មការប្រកួតបាល់ទាត់ជាតិទេ ប៉ុន្តែបើតាមដឹងខាងសហព័ន្ធក៏បាននឹងកំពុងតែគិតគូរឿងរៀបចំលីគលំដាប់ទី២នេះដែរហើយគ្រោងនឹងធ្វើការសម្រេចនៅអំឡុងខែកក្កដាខាងមុខនេះ។ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងការទះដៃអបអរសាទរដល់ក្រុមជើងឯកលីគកំពូលមុនចប់រដូវកាល ឬនៅបរទេសគេហៅថា Guard of Honor នោះ មន្ត្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិបានប្រាប់ឲ្យដឹងថា កន្លងមកគណៈកម្មការមិនទាន់បានគិតដល់ចំណុចនេះទេ ប៉ុន្តែសំណួរដ៏ល្អរបស់អ្នកសារព័ត៌មានហាក់បីដូចជាការផ្តល់ជាគំនិតដ៏ល្អមួយដើម្បីឲ្យគណៈកម្មការយករឿងនេះទៅពិចារណាដើម្បីសិក្សាពីលទ្ធភាពថាអាចរៀបចំឲ្យមាន Guard of Honor នៅលីគកំពូលកម្ពុជាបានឬយ៉ាងណា។ សូមបញ្ជាក់ថា Guard of Honor គឺជាការទះដៃអបអរសាទរដល់ក្រុមជើងឯកលីគកំពូលដែលពួកគេមានពិន្ទុគ្រប់គ្រាន់អាចលើកពានមុន
បញ្ចប់រដូវកាល ទោះបីជានៅមានចំនួនប្រកួតសេសសល់ក៏ដោយ។ ជាក់ស្តែងកាលពីរដូវកាលមុននៅក្របខណ្ឌលីគកំពូលកម្ពុជា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងមានពិន្ទុគ្រប់គ្រាន់អាចលើកពានមុនប្រកួតទី២៦ ប៉ុន្តែមិនមានការទះដៃអបអរសាទរ ឬ Guard of Honor បែបនេះឡើយ។ ដូច្នេះសម្រាប់រដូវកាលថ្មីនេះខាងគណៈកម្មការប្រកួតបាល់ទាត់ជាតិអាចនឹងពិចារណាឲ្យមាន Guard of Honor ជាលើកដំបូងក្នុងលីគកំពូលកម្ពុជា។


រូបភាពតំណាង


រូបភាពតំណាង


រូបភាពតំណាង