About Me

header ads

បុរសសង្ហា លោក ម៉ាវីន បង្ហាញវត្តមានសម្តែងក្នុងខ្សែភាពយន្តភាគជាថ្មីម្តងទៀត ក្រោយបញ្ចប់ជាបេក្ខភាពប្រកួតកម្មវិធីជ្រើសរើសតារាសម្តែង GMM Bravo Boys នៅប្រទេសថៃ

បុរសសង្ហា លោក ម៉ាវីន បានបង្ហាញវត្តមានជាថ្មីម្តងទៀតឱ្យស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ នៅក្នុងខ្សែភាពយន្តភាគខ្មែរបែបស្នេហាចងគំនុំ រឿង មរតកកម្ម។ ខ្សែភាពយន្តនេះ បានបញ្ចប់ពិធីក្រុងពាលីយ៉ាងរួចរាល់ និងកំពុងដំណើរការថតជាបន្តបន្ទាប់ ដោយ លោក ម៉ាវីន បានចូលខ្លួនសម្តែងជាតួអង្គ អ្នកសារព័ត៌មានកំលោះម្នាក់ ជាមួយនឹងតារាសម្តែងល្បីៗជាច្រើនរូបទៀតផងដែរ។ តារាសម្តែងលោក ម៉ាវីន បានបង្ហាញអារម្មណ៍រីករាយយ៉ាងដូច្នេះថា លោកពិតជារំភើបដែលបានមានវត្តមាននៅក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ជាលើកទី២ បន្ទាប់ពីលោកបានបាត់មុខជាយូរមកហើយ។ គួរបញ្ជាក់ថា តារាសម្តែងលោក ម៉ាវីន បង្ហាញមុខមាត់នៅក្នុងខ្សែភាពយន្តភាគប្រចាំស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ជាលើកទី២ បន្ទាប់ពីខ្សែភាពយន្តភាគរឿង នេះឬជីវិត។ ហើយលោកក៏ទើបតែបានបញ្ចប់តួនាទីជាបេក្ខភាពប្រកួតក្នុងកម្មវិធីជ្រើសរើសតារាសម្តែងដ៏ល្បីនៅប្រទេសថៃកាលពីឆ្នាំកន្លងទៅផងដែរ។ ដូច្នេះប្រិយមិត្តទូរទស្សនិកជនកុំភ្លេចរង់ចាំទស្សនាការសម្តែងរបស់ប្រុសស្អាត លោក ម៉ាវីន នៅក្នុងខ្សែភាពយន្តភាគខ្មែរថ្មីរឿង មរតកកម្ម ទាំងអស់គ្នា។







អត្ថបទដោយៈ សំណាង