About Me

header ads

ជនសង្សយ័ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ពន្ធ័ការឡាយជេប្រមាទតាមបណ្តាញសង្គមfacebook

កំពង់ឆ្នាំង: ជនសង្សយ័ម្នាក់ត្រូវបាននគបាលខេត្តកំពង់ឆ្នាំងផ្នែកប្រឆាំងបច្ចេកវិទ្យាខេត្តធ្វើការឃាត់ខ្លួននាំយកមកធ្វើការអប់រំណែនាំ ។ ការឃាត់ខ្លួនជនសង្សយ័ដែលឡាយជេប្រមាទតាមបណ្តាញសង្គម facebookខាងលើនេះធ្វើឡើងនៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ ឈៀង ម៉ុងឃីង ហៅ បូរព្រឹកតូច រសនៅក្នុងភូមិ ស្វាយជ្រំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ស្នងការរងនគបាលខេត្តកំពង់ឆ្នាំនិងជាអ្នកពាក្យស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ត្រី អៀ ប៊ុនធឿន បានអោយដឹងតាមរយះទូរសព្ទ័នៅវេលាម៉ោង៤និង០០នាទីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ពិតជាបានឃាត់ខ្លួនសង្សយ័ក្នុងការឡាយវីដេអូជេប្ររមាទដែលប្រើប្រាស់ពាក្យមិនសមរម្យធ្វើអោយប៉ះពាល់ដល់អ្នកដ៍ទៃនិងធ្វើអោយសង្គមវឹកវ ។ ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថាការឃាត់ខ្លួនជនសង្យ័យខាងលើនេះបន្ទាប់ពីមានបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋនិងបាននាំយកមកធ្វើការសាកសួរនិងបានធ្វើកិច្ចសន្យាអប់រំណែនាំអោយបញ្ឈប់ការឡាយជេប្រមាទនៅពាក្យសម្តីមិនសមរម្យបន្តទៀតតាមបណ្តាញសង្គម facebook បន្តទៀត ។ ក្រោយការអប់រំណែនាំនិងបានធ្វើកិច្ចសន្យារួចរាលជនសង្សយ័ត្រូវបានសមត្ថកិច្ចនគបាលខេត្តកំពង់ឆ្នាំងបានអោយវិលត្រឡប់ទៅលំនៅឋានវិញផងដែរ ៕