About Me

header ads

២ ព្រឹត្តិការណ៍ ២ សង្វៀន ២ កម្មវិធី របស់កូនខ្មែរ ២ រូប គឺ ព្រំ សំណាង និង Eric Pen

នៅក្នុងខែកុម្ភៈនេះ កូនខ្មែរ ២រូប នឹងនាំយកទង់ជាតិកម្ពុជាទៅបង្អួតក្រសែចក្ខុរបស់អ្នកស្នេហា
វិស័យប្រដាល់ ចំនួន ២ កម្មវិធីខុសៗគ្នា ដោយទីមួយ កីឡាករ ព្រំ សំណាង នឹងត្រូវប្រកួតក្នុងកម្មវិធីប្រដាល់សេរី នៅលើសង្វៀន Super Champ ក្នុងនាមគូពិសេស ជាមួយនឹងកីឡាករថៃ សនខាវ សិតកាំណាន់លឺ នៅថ្ងៃអាទិត្យទី ០៩ ខែ កុម្ភៈខាងមុខនេះ ក្នុងព្រះរាជាណាចក្រថៃ ។ ចំណែកកីឡាករគីឡូធ្ងន់ Eric Pen កូនខ្មែរអាមេរិកកាំង ក៏នឹងត្រូវប្រកួតតតាំងជាមួយនឹងកីឡាករជើងខ្លាំងប្រទេស
ឥណ្ឌូនេស៊ី Alexander Bajawa ក្នុងកម្មវិធី WBA Asia Heavyweight Championship នៅថ្ងៃ១៥ ខែ កុម្ភៈ នាទី ក្រុងម៉ានីល ប្រទេសហ្វីលីពីនដូចគ្នា ។ ចាំមើលតើកីឡាករកម្ពុជាទាំងពីររូបរបស់យើង អាចនឹងយកជ័យជំនះលើជើងខ្លាំងទាំងពីររូបនោះបានទេ?