About Me

header ads

កីឡាករជប៉ុន Endo Mikito មិនហ៊ានប៉ងចង់ធ្វើជា Honda នៅលីគកំពូលឡើយតែចង់ក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់សម្រាប់ក្រុម Tiffy Army FC

កីឡាករជប៉ុន Endo Mikito មិនហ៊ានប៉ងចង់ធ្វើជា Honda នៅលីគកំពូលឡើយតែចង់ក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់សម្រាប់ក្រុម Tiffy Army FC

ខ្សែបម្រើចំណូលថ្មីនៃក្រុមទ័ព Tiffy Army FC កីឡាករ Endo Mikito បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងជំនួបមិត្តភាព TV5 Pre-Season រួមទាំងជំនួបក្នុងថ្ងៃបើកឆាកលីគកំពូលជាមួយយុវជនបាទី។ យ៉ាងណាមិញ កីឡាករសញ្ជាតិជប៉ុនរូបនេះបានប្រាប់ថាខ្លួនចូលចិត្តបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីជាជាងស្វែងរកឱកាសស៊ុតបំប៉ោងសំណាញ់ដោយខ្លួនឯង។

Mikito បានប្រាប់ថា អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោក Kiesuke Honda បានធ្វើឲ្យគេមានកម្លាំងចិត្តយ៉ាងខ្លាំងក្នុងការមកប្រកបអាជីពនៅប្រទេសកម្ពុជានេះ។ គេពេញចិត្តនឹងចូលរួមជាមួយក្រុមទ័ព Tiffy Army FC ដែលជាក្លិបមួយមានកេរ្តិ៍ឈ្មោះដ៏ល្អក្នុងប្រទេសកម្ពុជា។ Mikito ប្រាប់ថាខ្លួនស្រឡាញ់ទម្រង់លេងរបស់លោក Honda យ៉ាងខ្លាំង និងចង់ដើរតាមគន្លងរបស់គាត់ ប៉ុន្តែគេមិនហ៊ានប៉ងចង់ធ្វើជា Kiesuke Honda ទី២នៅប្រទេសកម្ពុជាទេ សុំត្រឹមធ្វើជាកីឡាករដ៏អស្ចារ្យម្នាក់នៅក្រុមទ័ព Tiffy Army FC ប៉ុណ្ណោះ។ Endo Mikito ទើបតែបង្ហាញខ្លួនឲ្យក្រុមទ័ពបានប៉ុន្មានប្រកួតសោះ ប៉ុន្តែគេអាចរកគ្រាប់បាល់បាន១គ្រាប់ដែរដែលកើតចេញពីការស៊ុត Free kick ដ៏អស្ចារ្យក្នុងជំនួប TV5 Pre Season ជាមួយក្រុម AEU កាលពីខែមុន។

 Endo Mikito ប្រាប់ថាខ្លួនចូលចិត្តស៊ុតបាល់ Free Kick ជាខ្លាំង ហើយតែងតែហាត់ទាត់ Free Kick ជាច្រើនម៉ោងក្នុងពេលហ្វឹកហាត់ម្តងៗ ហើយសូម្បីតែបាល់ជ្រុងក៏គេចង់ទទួលខុសត្រូវផងដែរ។ Endo Mikito ត្រូវជាបានគេរំពឹងថានឹងក្លាយជាកីឡាករជប៉ុនដ៏អស្ចារ្យទី២សម្រាប់ក្រុមទ័ពបន្ទាប់ពីអតីតកីឡាករជប៉ុន១រូបទៀត Yudai Ogawa ដែលធ្លាប់ធ្វើព្យុះធ្វើភ្លៀងនៅទីនេះក្នុងរជ្ជកាលរបស់លោកគ្រូ ភា សុភ័ក្ត្រា។