About Me

header ads

ពិធីការិនីបកស្រាយវិបត្តិស្នេហាដ៏ល្បីឈ្មោះ DJ ណាណា បង្ហាញពីឈ្មោះកូន និងអារម្មណ៍រំភើបពេលដែលកំពុងពរពោះកូនដំបូង

យុវជន និងមហាជនមួយចំនួន រាល់ពេលមានវិវបត្តិក្នុងចិត្តឬ មានវិបត្តិស្នេហាតែងតែ នឹក ឃើញដល់អ្នកប្រឹក្សាដ៏ពូកែវោហារ DJណាណា  ដើម្បី ឲ្យអ្នកនាងស្ដាប់រឿងក្នុងចិត្តនឹង រកវិធីដោះស្រាយ ។  នារីម្នាក់ដែលតែងតែផ្ដល់ស្នាមញញឹមឲ្យមនុស្សនៅជុំវិញខ្លួនពេលនេះ  អ្នកនាងក៏ទើបទទួលបានការដូរក្នុងជីវិត  គឺអ្នកនាងមាន កំពុងពរពោះកូន ដំបូង ហើយ។ ផ្ដល់សម្ភាសន៍ មកក្រុមព័ត៌មានសិល្បៈកម្សាន្ត ប៉ុស្ដិ៍លេខ៥ DJណាណា   បានប្រាប់ពី អារម្មណ៍ ថា អ្នកនាងនិង ស្វាមី មានគ្រោងក្នុងការ យកកូនក្នុងឆ្នាំ ២០២០នេះ ព្រោះអ្នកនាង និងស្វាមីបានត្រៀមខ្លួននិងសេដ្ឋកិច្ចខ្លួនរួចហើយ អ្នកក៏មិនដឹងស្មាន អាចមានកូនបានដូច បំណងបែបនេះឡើយ គឺអ្នកនាងពិតជារំភើបខ្លាំងណាស់។





ជាមួយគ្នានេះ DJណាណា   ក៏បានលើកទឹកចិត្តឲ្យ គួស្វាមីភរិយាទាំងគួរតែត្រៀមខ្លួនទាំងសុខភាពនិង សេដ្ឋកិច្ច មុននិង សម្រេចចិត្តយកកូន គឺ ដើម្បីខ្លួនឯងនិង អនាគតកូន ៕







អត្ថបទដោយៈ ស្រីអូន