About Me

header ads

អរគុណ De Bruyne និង Jesus ជួយឲ្យ Manchester City យកជ័យជំនះលើក្រុមអធិរាជស Real Madrid!

ពីរគ្រាប់ដែលរកបានដោយកីឡាករ Fernando Gabriel Jesus នៅនាទី៧០ និង Kevin De Bruyne នៅនាទីទី៨៣ បាននាំឲ្យក្លិបកំពុងរងគំនាបដូចជាក្រុមសំពៅមាសទទួលបានជ័យជំនះលើក្រុមអធិរាជសដែលបានបើកការនាំមុខមួយគ្រាប់មុននៅនាទី៦០ដោយកីឡាករ Alarcon Isco។ ក្រុមលោក Pep Gurardiola ហាក់ដូចជារក្សាលំនឹងលេងបានល្អដដែលក្នុងតង់ទីពីរ ថ្វីត្បិតតែកីឡាខ្សែការពារ Aymeric Laporte បានរងរបួសនៅក្នុងតង់ទីមួយក្ដី ព្រោះនៅពេលដែលកីឡាករ ខ្សែការពារស្លាបស្ដាំ Kyle Walker បង្ករកំហុសបណ្ដាលឲ្យរបូតគ្រាប់ទៅកីលាករ Vinícius Júnior បញ្ជូលបន្តយ៉ាងល្អទៅឲ្យកីឡាករ Isco បញ្ចប់ទីក្រុមសំពៅមាស Manchester City យ៉ាងស្អាតនោះ ទំនងដូចជាមិនទទួលបានការហោរលើកទឹកចិត្តពីអ្នកគាំទ្រច្រើនឡើយ ប៉ុន្តែក្រុមអធិរាជសគឺជាក្រុមមួយដែលត្រូវគេមើលឃើញថាពូកែក្នុងការចាត់ការក្រុមនោះ ហាក់ដូចជាត្រៀមរួចជាស្រេចក្នុងការការពារលទ្ធផល១ទល់នឹង០នៅក្នុងទឹកដីខ្លួននេះ ដើម្បីបន្តទៅជួបគ្នាម្ដងតៀតនៅជើងទីពីរ ក្នុងសប្ដាហ៍ទី៣  នៅកីឡដ្ឋាន Etihad ក្នុងឋានៈជាភ្ញៀវវិញម្ដង។ យ៉ាងណាមិញ Man City មិនទាន់អស់សង្ឃឹមនៅឡើយទេដរាបណាកញ្ចែរបស់អាជ្ញាកណ្ដាលមិនទាន់បន្លឺឡើង ហើយពិតជាមិនខុសមែនព្រោះត្រឹម១០នាទីប៉ុណ្ណោះ ក្រុមភ្ញៀវបានតាមយកស្មើវិញដោយកីឡាករ Fernando Gabriel Jesus នៅនាទី៧០។ ការប្រកួតដ៏ក្ដៅគគុក១៣នាទីបន្ទាប់ពោលនៅនាទី៨៣ Man City បានទទួលបាល់ពិន័យ១១ ម៉ែត្រធ្វើឲ្យក្រុមភ្ញៀវ បើកការនាំមុខក្រុមម្ចាស់ផ្ទះក្នុងវគ្គ១៦ក្រុមចុងក្រោយដោយលទ្ធផល ២ ទល់នឹង១ ។ ការប្រកួតបន្តបានត្រឹម៣នាទី កីឡាករ Sergio Ramous របស់ Real Madrid បានបង្ករកំហុស ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម បណ្ដេញចេញពីការប្រកួត។ និយាយរួមសម្រាប់ការប្រកួតមួយនេះ Real Madrid ទទួលបានកាតពិន័យចំនួន៣ កាតលឿង ២ និង កាតក្រហម១ ខណៈ Man City ទទួលបានកាតលឿង១ដូចគ្នា។ សូមបញ្ជាក់ថា ការប្រកួត Champion League វគ្គ១៦ក្រុមចុងក្រោយជើងទីមួយ ក្រុមមកពីចក្រភពអង់គ្លេស Manchester City បានយកជ័យជំនះលើក្រុមគោលជល់អេស្ប៉ាញម្ចាស់រហស្សនាមអធិរាជស Real Madrid ដោយលទ្ធផល ២ ទល់នឹង ១។ ចាំតើក្រុមអធិរាជស អាចត្រលប់មកយកជ័យជំនះលើក្រុមសំពៅមាសវិញបានដែរទេក្នុងជើងទី២វគ្គ១៦ក្រុមចុងក្រោយ?