About Me

header ads

រថយន្តCRVម្ចាស់ស្រវឹងបើកឆ្លងថ្នល់មិនប្រយ័ត្នបុកម៉ូតូអាសង់រួញកររងរបួសធ្ងន់

ខេត្តស្វាយរៀង៖បុរសម្នាក់បានរងរបួសធ្ងន់ខណះដែរកំពុងតែបើកបរម៉ូតូសុខៗស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកCRVបើកដូចហោះចេញពីផ្លូវលំឆ្លងថ្នល់បុកពេញទំហឹងរងរបួសធ្ងន់។ករណីនេះបានកើតកាលពីវេលាម៉ោង១៦ៈ៤៨នាទីរសៀលថ្ងៃចន្ទ១០កើត.ខែមាឃ.ឆ្នាំកុរ.ឯកសក័.ព.ស.២៥៦៣.

ត្រូវថ្ងៃទី.៣.កុម្ភ:.២០២០នៅលើផ្លូវលេខ.៣១៦ស្ថិតក្នុងចំណុចភូមិ ព្រៃស្ទៀង ឃំុ ស្វាយតាយាន​​​​​​ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ដែលរថយន្តបើកបរចេញពីផ្ទះទិសខាងកើតមកលិចឡើងថ្នល់បើកបរដោយឈ្មោះ សេក សេដ្ឋា ភេទប្រុស​ អាយុ51ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ជៀសឫស្សី ឃុំ កំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកបររថយន្តម៉ាក(CRV) ពណ៌ សំបកឪឡឹក​  ពាក់ផ្លាកលេខ​ ង.0781 ភ្នំពេញ 2 ។

ប្រភពបានបន្តទៀតថា៖លុះមកចំណុចកើតហេតុខាងលើមានម៉ូតូមួយគ្រឿនម៉ាកC125​ សេរី 2017 ពណ៌ខ្មៅ លេខតួ និងម៉ាសុីន​ 9805895 ផ្លាកលេខ ភ្នំពេញ 1GK 1772 គ្មានមួកសុវត្តិភាព បើកបរដោយ ឈ្មោះ ហុន ឈីត ភេទប្រុស អាយុ18ឆ្នាំ ទីលំនៅភូមិ ព្រៃតាញយ ឃំុ ខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង​ មានកញ្ចក់មើលក្រោយធ្វើដំណើរពីទិសខាងជើងទៅត្បូងមកដល់ចំណុចកើតហេតុត្រូវរថយន្តបុករងរបួសធ្ងន់ហើយបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ។

-មូលហេតុ:អ្នកបើកបររថយន្តមានជាតិអាកុល 1,59mg/Lរីឯរថយន្តនិងម៉ូតូរក្សាទុក្ខប៉ុស្តិ៍រដ្ឋបាលស្វាយតាយាន ។ ចំណែកអ្នកបើកបររថយន្តគ្មានរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន ។