About Me

header ads

ខ្សែការពារតែម្នាក់គាត់ដែលធ្វើ Cristiano Ronaldo ធ្លាប់រអារព្រោះញាក់មិនងាយដាច់សោះ

ខ្សែការពារតែម្នាក់គាត់ដែលធ្វើ Cristiano Ronaldo ធ្លាប់រអារព្រោះញាក់មិនងាយដាច់សោះ

កីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo បានបង្ហើបឲ្យដឹងសារជាថ្មីម្តងទៀតថា ចាប់តាំងពីគេចាប់អាជីពបាល់ទាត់មកមិនដែលរអារ ឬញាក់មួយស្មើ ឬទល់ខ្សែការពារ២នាក់ ឬ៣នាក់នោះទេ ប៉ុន្តែមានកីឡាករម្នាក់គត់ដែលធ្វើឲ្យគេចង់ខ្លាចពេលប្រឈមមុខក្នុងស្ថានភាពមួយទល់មួយ។

អតីតម្ចាស់អាវលេខ៧ របស់ក្រុមបិសាចក្រហម Manchester United រូបនេះប្រាប់ទៀតថា “ខ្ញុំធ្លាប់លេងរាប់រយប្រកួតមកហើយ ក៏ធ្លាប់ប៉ះជាមួយខ្សែការពារលំដាប់ពិភពលោកជាច្រើននាក់ដូចជា John Terry, Carles Puyol, Gerrard Pique, Virgin Van Dijk និងខ្សែការពារល្អៗជាច្រើននាក់ទៀត ប៉ុន្តែខ្ញុំមិនដែលបារម្ភចំពោះពួកគេអស់ទាំងនោះទេ។

ខ្ញុំតែងតែជឿជាក់ថាខ្ញុំអាចទៅរួចជាមួយពួកគេ ប៉ុន្តែមានតែកីឡាករ១រូបគត់ដែលផ្តល់ការលំបាកយ៉ាងខ្លាំងដល់ខ្ញុំនោះគឺ Ashley Cole។” Cristiano ប្រាប់ទៀតថា Ashely ជាខ្សែការពារម្នាក់ដ៏ឆ្លាតបំផុត គេយល់ច្បាស់ពីចលនាបំលាស់ទីរបស់ខ្សែប្រយុទ្ធ និងខ្សែបម្រើស្លាប។

ភ្នែកគេរហ័ស ហើយគេហាក់បីដូចជាដឹងថាអ្នកឈរនៅទីតាំងណាទាំងអស់។ នៅពេលដែលអ្នកមានបាល់នៅជាប់ជើង Ashley នឹងមិនទុកឲ្យអ្នកបង្កើតឱកាសសូម្បីតែ១វិនាទី គេនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីទាក់យកបាល់ពីជើងអ្នកឲ្យបាន ហើយប្រសិនបើអ្នករត់លឿន Ashley សុខចិត្តរត់ដាច់កជើងចោលដើម្បីតាមរារាំង ឬបញ្ឈប់ល្បឿនរបស់អ្នកមិនឲ្យអ្នកអាចសម្រេចបំណងនៅលើទីលានបានឡើយ។

សូមបញ្ជាក់ថា Cristiano Ronaldo តែងតែប៉ះគ្នាជាមួយ Ashley Cole តាំងពីជំនាន់គេនៅលេងឲ្យក្រុម Manchester United នោះម្ល៉េះដោយកាលនោះ Ashely Cole នៅលេងឲ្យ Arsenal លុះពេលអតីតខ្សែការពារសា្លបឆ្វេងរូបនោះប្តូរមកលេងឲ្យក្រុម Chelsea ក៏គេនៅតែមិនភ្លេចគូសត្រូវចាស់របស់គេដែរគឺ Cristiano តែងតែបាត់បង់ឱកាសគ្រប់គ្រងបាល់ជាប់ជើងនៅពេលលេងទល់នឹងក្រុមដែលមាន Ashley Cole​​ ។