About Me

header ads

ភ្ញៀវទេសចរច្រើនជាតិសាស្ត្រធ្វើដំណើរឆ្លងកាត់តាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតមានទំនុកចិត្តចំពោះមន្ត្រីចត្តាឡីសក័បំពាក់ម៉ាស៊ីនស្គែនកំដៅត្រួតពិនិត្យវីរុសCovid19

ខេត្តស្វាយរៀង៖ភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើរឆ្លងកាត់ច្រកទ្វាអន្តរជាតិបាវិតហាក់មានទំនុកចិត្តមកលើមន្ត្រីចត្តាឡីស័កដែលប្រចាំការនៅច្រកទ្វាអន្តរជាតិបាវិតដែលក្រសួងសុខាភិបាលបានដាក់មន្ត្រីប្រចាំការនិងម៉ាសុីនស្គែនត្រួតពិនិត្យរកវិរុសCovid19ដែលជាជម្ងឺផ្លូវដង្ហើមថ្មីដ៏ដ៏កាចសាហាវដែលបានផ្តាច់ជីវិតជនជាតិចិនជាច្រើននាក់។

បើតាមលោកវេជ្ជបណ្ឌិតអុឹម បុត្រប្រធានក្រុមចត្តាឡីស័កប្រចាំការនៅច្រកទ្វាអន្តរជាតិបាវិតបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា៖មន្ត្រីចត្តាឡីស័កបានធ្វើការត្រួតពិនិត្យវីរុសកូរ៉ូណា(covid19)នេះដោយបំពាក់ម៉ាស៊ីនស្គែនគ្រប់ភ្ញៀវទាំងអស់ប្រសិនបើមានរោគសញ្ញាសង្ស័យ ដែលមានកំដៅចាប់ពី៣៨°ទ្បើងទៅមន្ត្រីជំនាញ និងនាំភ្ញៀវនោះចូលក្នុងបន្ទប់សុវត្ថិភាពពិនិត្យនិងវាស់កំដៅសាជាថ្មីបើរកឃើញថាវិជ្ជមាន(កូរ៉ូណា)នៅលើភ្ញៀវ មន្ត្រីចត្តាឡីស័កត្រូវពាក់សំលៀកបំពាក់ការពារសុវត្ថិភាពហើយបញ្ជូន ជនរងគ្រោះទៅកាន់អាគារសុវត្ថិភាពឲ្យដេកនៅលើគ្រែពេទ្យដែលមានបំពាក់បំពង់ខ្យល់អុកស៊ីស៊ែននិងមានគ្រូពេទ្យប្រចាំការពិនិត្យតាមដាននិងសង្គ្រោះ។ហើយបើត្រូវបញ្ជូនជនរងគ្រោះយើងក៏មានរថយន្តសាមុយ១គ្រឿងយកមកពីមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូមកប្រចាំការ២៤ម៉ោងដោយមានបំពាក់បរិក្ខាពេទ្យនិងគ្រូពេទ្យត្រៀមប្រចាំការផងដែរ។

បើតាមលោកអុឹម បុត្របានបញ្ជាក់ថាការពិនិត្យរោគសញ្ញានៃមេរោគផ្លូវដង្ហើមថ្មីឈ្មោះកូរ៉ូណា រឺ(covid)នៅច្រកទ្វាអន្តរជាតិបាវិតនេះគឺបានធ្វើឡើងគ្រប់ភ្ញៀវទាំងអស់ដែលចូលមកកម្ពុជាពុំទាន់រកឃើញមានភ្ញៀវណាម្នាក់មានផ្ទុកជម្ងឺផ្លូវដង្ហើមថ្មីនេះនៅឡើយទេ។

បើតាមការសង្កេតនោះ ភ្ញៀវចូលមកតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតនេះ មានគ្រប់ជាតិសាសគឺពួកគេមានការយល់ដឹងច្រើន ដោយអ្នកខ្លះមានពាក់ម៉ាស់ការពារសុវត្ថិភាពនិងអ្នកខ្លះទៀតគឺពុំបានពាក់ម៉ាស់នោះទេ​ ដោយពួកគេហាក់មានទំនុកចិត្តយ៉ាងខ្លាំងទៅលើមន្ត្រីជំនាញប្រចាំការនៅទីនោះ ជាពិសេសមកលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រមុខដឹកនាំ ដែលរហូតមកដល់ពេលនេះប្រជាជនកម្ពុជា មិនទាន់មានអ្នកឆ្លងជំង្ងឺ covid19នេះនៅឡើយទេ ដូច្នេះទើបភ្ញៀវទេសចរមិនខ្លាចជំង្ងឺផ្លូវដង្ហើម ហើយភ្ញៀវខ្លះពុំមានពាក់ម៉ាស តែមន្រ្តីចត្តាឡីស័កប្រចាំការនៅបញ្ជរច្រកទ្វាព្រំដែនអន្តរជាតិបាវិតបានចែកម៉ាស់ឲ្យភ្ញៀវពាក់ហ្វ្រីដោយឥតគិតថ្លៃជូនភ្ញៀវផងដែរ៕