តួឯកប្រុស លោក ជា លាងឆេ លើកទឹកចិត្តឲ្យ ប្រិយមិត្តទាំងអស់ អនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីជៀសឆ្ងាយពី ជំងឺ កូរ៉ូណាថ្មី (Coronavirus)

ក្រោយ ពីបញ្ហា វីរុស កូរ៉ូណាថ្មី (Coronavirus)  បានផ្ទុះ ឡើងក្នុងប្រទេសចិន និងបានរាយសាយ ក្នុងពិភពលោក ជាពិសេសប្រជាពលរដ្ឋរស់នៅ ដំបន់ អាស៊ី បានបង្ករឲ្យមាន ការព្រួយបារម្ភ យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋ ក្នុងថែរក្សា សុខភាព ដើម្បីបញ្ជៀស ពីបញ្ហាឆ្លងជំងឺនេះ ។ ជាមួយគ្នានេះតួឯង ប្រុសរូបសង្ហា  លោកជា លាងឆេ ក៏បានលើកយកនូវ គោលការណ៍ថែរក្សា សុខភាពមួយចំនួនតាមក្រសួងសុខាភិបាល ដើម្បីថែក្សាសុខភាពទាំងអស់គ្នា។ ជាមួយគ្នាក្រសួងសុខាភិបាលក៏បានចេញគោលការណែនាំ ឲ្យប្រជា ពលរដ្ឋ អនុវត្តន៍គោលការណ៍មួយចំនួន សម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីបញ្ជៀសពី វីរុស កូរ៉ូណាថ្មី ។
១. ជៀសវាង ប៉ះពាល់ជិតស្និត ជាមួយ អ្នកមានជំងឺ បញ្ហាផ្លូវដង្ហើមស្រួចស្រាវ
២. ត្រូវប្រញាប់លាងដៃ(ជាមួយសាប៊ូនិងទឹកស្អាត) ក្រោយពីប៉ះពាល់ជាមួយអ្នកជំងឺ និងបរិស្ថានជុំវិញគាត់។
៣. ជៀសវាងប៉ះពាល់ជិតស្និត ឬទៅទីផ្សារលក់គ្រឿងសមុទ្រ ទីផ្សារ កសិដ្ឋានដែលមានសត្វ ព្រៃ ឬវីរ៉ុស កំពុងចរាចរ ។ចាំបាច់ តែត្រុវតែលាងដៃ ឲ្យបានទៀងទាត់ក្រោយពីប៉ះ ពាល់វត្ថុដែលជាប្រភពចម្លងរោគ។
៤. ប្រកាន់ខ្ចាប់នូវការអនុវត្តន៍អានាន័យស្អាត និងសុវត្ថិភាពចំណីអាហារ  ចាពិសេសត្រូវបរិភោគអាហារ ដែល ចំងិនឆ្អិនល្អ  ជាពិសេសសាច់ និងស៊ុត ។
៥. អ្នកមានរោគសញ្ញា ជំងឺផ្លូវដង្ហើម ស្រួច ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលដែលក្អក ឬ កណ្ដាស់ដោយប្រើ កន្សែង ក្រមា  ឬ ក្រដាស។
៦. ត្រូវប្រកាន់នូវអនាម័យដៃស្អាត និង អនាម័យផ្លូវដង្ហើម ( ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬ កណ្ដាស់ ត្រូវលាងដៃ បន្ទាប់ពីប៉ះជាមួយទឹករំអិលចេញពីផ្លូវដង្ហើម និងក្សាចម្ងាយ ច្រើនជាង មួយម៉ែតពីបុគ្គល ដែលមារោគសញ្ញា ផ្លូវដង្ហើមស្រួចស្រាវជាដើម។ ចំពោះរោគសញ្ញា នៃ វីរុស  កូរ៉ូណាថ្មី  នេះ គឺមានការៈ ដូចជា ក្ដៅខ្លួន ៣៨ អង្សារសេ  ក្អក ឈឺបំពង់កខ្លាំង ហារសំបោរ ដកដង្ហើមខ្លី និងពិបាកដកដង្ហើម អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើម ។  បើលោកអ្នកមានការៈខាងលើ ឬ មានការ សង្ស័យ ថាខ្លួនឆ្លងវីរុសនេះ សូមប្រញាប់ ទៅមណ្ឌលសុខភាព ដែលនៅជិតលោកអ្នកបំផុត  ឬ ហៅ ទូរស្ទ័ពទាន់ហេតុការណ៍ ទៅ លេខ ១១៥ ដើម្បី រាយការណ៍  និង ស្វែងរកការព្យាបាលជាបន្ទាន់៕







អត្ថបទដោយៈ ស្រីអូន