About Me

header ads

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀខុសច្បាប់

ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀខុសច្បាប់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងសារធាតុញៀន១ចំនួន ។
ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចបន្ទប់សំណាក់យីហោ "ស្រីរ៉ូ" បន្ទប់លេខA11 ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៍មាន បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើជាលទ្ធផលជំនាញបាននាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថេន ចាន់ធា ហៅធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំេជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តបៃលិន ។ ប្រភពបន្តទៀតថារកឃើញមានថ្នាំញៀនចំនួន១២កញ្ចប់តូចដែលកម្លាំងជំនាញបានឆែកឆេរក្នុងហោប៉ៅខោរបស់ជនសង្ស័យ) ។ ហើយវត្ថុតាងសម្ភារៈដែលដកហូតរួមមាន៖ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកICE) ចំនួន១២កញ្ចប់តូច ទំនង់១,៣៦ក្រាមថ្លឹងទាំងថង់ ។ អំពូលទែម៉ូម៉ែត្រចំនួន០២ដើម ដែកកេះចំនួន០២ដើម ថង់វេចខ្ចប់មួយចំនួនទៀត  ។

ពាក់ព័ន្ធនឹិងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕