About Me

header ads

បុរសម្នាក់ដេកស្លាប់ក្នុងប៉ុស្តិ៍យាមការដ្ឋានស្ពានអាកាសចោមចៅ

ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ក្នុងប៉ុស្តិ៍យាមកន្លែងស្ពានអាកាសចោមចៅ ដោយមិនដឹងមូលហេតុបង្កាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ ទីតាំងស្ថិតនៅក្នុងប៉ុស្តុ៍យាមកន្លែងការដ្ឋានសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅ ក្នុងភូូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសរូបនោះឈ្មោះសី សេរីវឌ្ឍន៍ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១ ភូមិ៤ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាកាលពីយប់ជនសង្ស័យបានចូលយាមនិងដេកដូចធម្មតានៅក្នុងប៉ុស្តិ៍ លុះព្រឹកឡើងមិនឃើញជនរងគ្រោះខាងលើ ភ្ញាក់កម្មករដែលចូលទៅធ្វើការនៅទីនោះបក៏បាននាំគ្នាដាស់ឲ្យក្រោក ស្រាប់តែភ្ញាក់ព្រើតជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបនាំរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។បន្ទាប់មកសមត្ថកិច្ចបានចុះទៅពិនិត្យជាជំហ៊ានដំបូង និងបានសង្ស័យថាជនរងគ្រោះស្លាប់ដោយជម្ងឺខ្យល់គរ ក្រោយមកខាងការដ្ឋានសំណង់ខាងលើបានដឹកសពចេញទៅកាន់វត្តជម្ពូវ័នដើម្បីឲ្យនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិនិត្យកោសល្យវិច័យ​ ៕