About Me

header ads

អតីតគ្រូជម្រើសជាតិ ប្រាក់ សុវណ្ណរ៉ា មានគម្រោងថ្មីមួយជួយលើកស្ទួយវិស័យបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន

អតីតគ្រូជម្រើសជាតិ ប្រាក់ សុវណ្ណរ៉ា មានគម្រោងថ្មីមួយជួយលើកស្ទួយវិស័យបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយើងឃើញថា វិស័យកីឡាបាល់ទាត់ជាតិបាននឹងកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំងក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាលតាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលបានបង្កើតឲ្យមានការប្រកួតច្រើនជាងមុន និងបង្កើតសាលាតម្រង់ទិសតាមភូមិភាគ និងតំបន់ដើម្បីជ្រើសរើសយុវជនថ្នាលដែលមានសមត្ថភាពពិតប្រាកដបានទទួលឱកាសបណ្តុះបណ្តាលដោយឥតគិតថ្លៃពីសាលាបាល់ទាត់ដែលមានគ្រូជំនាញកាន់អាជ្ញាបណ្ណរបស់សហព័ន្ធ។ យ៉ាងណាមិញ ថ្មីៗនេះយើងឃើញលោក ប្រាក់ សុវណ្ណរ៉ា អតីតគ្រូជម្រើសជាតិបានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួននិយាយពីគម្រោងបង្កើតកម្មវិធីមួយឈ្មោះថា CFEC (Cambodia Football Education Centre) ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា។ លោក ប្រាក់ សុវណ្ណរ៉ា បានប្រាប់ឲ្យដឹងទៀតថា CFEC (មជ្ឈមណ្ឌលអប់រំកីឡាបាល់ទាត់កម្ពុជា) មានបេសកកម្មចំនួន៣គឺ៖
១, បណ្តុះបណ្តាលគ្រូបង្វឹកឲ្យមានចំណេះដឹង និងអាជីពច្បាស់លាស់
២, បណ្តុះបណ្តាលយុវជនទូទៅ និងកីឡាករអាជីព
៣, ចែករំលែកចំណេះដឹងពីកីឡាបាល់ទាត់ទៅកាន់អ្នកទាំងអស់គ្នាតាមរយៈការធ្វើវីដេអូ
មេរៀនលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។

លោក ប្រាក់ សុវណ្ណរ៉ា បានបញ្ជាក់បន្ថែមថា CFEC មកទីនេះដើម្បីតែបាល់ទាត់ ហើយ CFEC នឹងឆ្ពោះទៅសម្រេចគោលដៅឲ្យទាល់តែបាន។ តាមរយៈគម្រោងមួយនេះនឹងជួយជំរុញឲ្យវិស័យកីឡាបាល់ទាត់ជាតិឈានទៅមុខថែមមួយកម្រិតទៀត ពិសេសសម្រាប់អ្នកដែលស្រឡាញ់បាល់ទាត់ យុវជនដែលមានទេពកោលស្យខាងបាល់ទាត់ពីកំណើតនៅទីជិតទីឆ្ងាយសុទ្ធតែទទួលបានឱកាសស្មើៗគ្នាក្នុងការចូលរួមជាមួយ CFEC។