About Me

header ads

ម៉ូតូហុងដាឆ្នាំ២០១៥បើកបរមិនប្រកាន់ស្តាំជ្រុលបុកគេរងរបួសធ្ងន់ស្រាល់៣នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖មនុស្សប្រុសស្រី៣នាក់រងបានរបួសធ្ងន់និងស្រាលខណៈដែលជួបគ្រោះចរាចរណ៍រវាងម៉ូតូនិងម៉ូតូបើកបរមិនប្រកាន់ស្តាំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ៈ៤៥នាទីថ្ងៃទី១១គុម្ភះឆ្នាំ ២០២០នេះនៅលើផ្លូវលេខ៣១៧ស្ថិតនៅក្នុងភូមិ ក្រូញូង ឃុំ រមាំងថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។

​យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតូម៉ាក ហុងដា ឌ្រីម សេ125 ស៊េរីឆ្នាំ2015ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FK0914ក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ វី ភេទប្រុស អាយុ ​៥២ឆ្នាំ មុខរបរសំណង់រស់នៅភូមិ ស្វាយធំ ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងរេចង្កូតចូលមកស្របពេលនោះក៏បានបុកមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា ឌ្រីម សេ125 សេរីឆ្នាំ2020ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IA87 បេីកបរដោយឈ្មោះ ឥប ទំុ ភេទ​ប្រុស ​ អាយុ ​៣៥ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិ ប្រម៉ ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្តស្វាយរៀង រងរបួស្រាល(ពាក់​មួក​សុវត្ថិភាព​)និងអ្នករួមដំណើរម្នាក់ទៀតត្រូវជាប្រពន្ធមានឈ្មោះ ឆោម សុភា អាយុ ២៩ឆ្នាំ បុខរបរកម្មរោងចក្ររងរបួសធ្ងន់(ពាក់មួកសុវត្តភាព)។

ហើយនៅក្នុងករណីនេះផងដែរអ្នករបួសទាំងអស់បានបញ្ជួនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។រីឯមធ្យោបាយទាំងពីរយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំរមាំងថ្កោល(ម៉ូតូទាំងពីរខូចខាចធ្ងន់)រងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ​
+មូលហេតុ : អ្នកបើកបរម៉ូតូហុងដាឆ្នាំ២០១៥បើកបរមិនប្រកាន់ស្តាំ។