About Me

header ads

អភិបាលខេត្តស្ទឹងត្រែងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ស្ថិតក្នុងឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ និងឃុំសៀមបូក ស្រុកសៀមបូក

ស្ទឹងត្រែងៈ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យវឌ្ឍនភាព និងការជំរុញការស្ថាបនាផ្លូវក្រួសក្រហម ២ខ្សែ ប្រវែង ១៨.៦១៣ម៉ែត្រ ស្ថិតក្នុងឃុំអូររៃ និងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ កំណាត់ផ្លូវទាំងពីរខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៩ ត្រង់ចំណុចគល់ស្ពានឆ្លងទន្លេមេគង្គ(មិត្តភាពកម្ពុជា-ចិន) តាមបណ្តោយមាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់ព្រំប្រទល់ស្រុកសៀមបូក។ ទន្ទឹមនឹងនោះដែរឯកឧត្តមអភិបាលខេត្តបានបន្តចុះពិនិត្យការជួសជុលផ្លូវ ១ខ្សែទៀត ប្រវែង២៨គីឡូម៉ែត្រ ចាប់ពីភូមិកាំងចាម រហូតដល់ភូមិកេស និងភូមិដូង ស្ថិតក្នុងឃុំកាំងចាម។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតទើបសាងសង់រួច នឹងកំពុងបន្តសាងសង់បន្តផងដែរ៕