About Me

header ads

តារាសម្តែង ម៉ូនិ ម៉ូនីតា បិទទទួលការងារសិល្បៈមួយថ្ងៃដើម្បីមនុស្សពិសេស នៅថ្ងៃទិវានៃក្តីស្រលាញ់

ស្រីស្អាត ម៉ូនិ ម៉ូនីតា អតីតបេក្ខភាពប្រកួតបវរកញ្ញា Miss Grand Camboida ឆ្នាំ ២០១៧ កំពុងរះលើវិថីសិល្បៈក្នុងនាមជាតារាសម្តែងម្នាក់ និងជាតួឯកស្រីដ៏ថ្មីសន្លាង នៅក្នុងខ្សែភាពយន្តភាគខ្មែររឿង និស្ស័យខ្លុយស្នេហ៍ ដែលត្រៀមនឹងចាក់បញ្ចាំងជូនប្រិយមិត្តទស្សនិកជនបានទស្សនា នាពេលឆាប់ៗខាងមុខនេះ លើកញ្ចក់ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ ៥។ បន្ទាប់ពីបញ្ចប់ការថតខ្សែភាពយន្តនេះ ស្រីស្រស់ ម៉ូនិ ម៉ូនីតា តែងតែមានការងារថតជានិច្ចជាកាល មិនថាជាវីដេអូចម្រៀងកាយវិការ ខ្សែភាពយន្តខ្លី និងការចេញមុខតាមកម្មវិធីនានា។ ដោយឡែកក្នុងឱកាសថ្ងៃទិវានៃក្តីស្រលាញ់នៅក្នុងឆ្នាំនេះ កញ្ញា ម៉ូនិ ម៉ូនីតា បានថ្លែងប្រាប់ក្រុមការងារសិល្បៈកម្សាន្តថា រូបនាងសុំមិនទទួលរាល់ការងារសិល្បៈ មិនថាជាការសម្តែងឬការងារអ្វីនោះឡើយ គឺកញ្ញាចង់ទុកពេលវេលាមួយថ្ងៃនោះ សម្រាប់មនុស្សពិសេសរបស់ខ្លួន។ តាមរយៈវីដេអូនៃការសម្ពាសន៍នេះ កញ្ញា ម៉ូនិ ម៉ូនីតា បានបញ្ជាក់ប្រាប់ថា រូបនាងនៅមិនទាន់មានម្ចាស់ចិត្ត នៅក្នុងឱកាសទិវានៃក្តីស្រលាញ់នៅឡើយទេ មនុស្សពិសេសដែលនាងនឺងចំណាយពេលវេលាក្បែរគ្នានោះ គឺជាក្រុមគ្រួសារដ៏គួរឱ្យស្រលាញ់របស់នាង។  ដូច្នេះសូមជូនពរអោយស្រីស្រស់ ម៉ូនិ ម៉ូនីតា តួឯកស្រីនៅក្នុងខ្សែភាពយន្តភាគខ្មែររឿង និស្ស័យខ្លុយស្នេហ៍ និងក្រុមគ្រួសារ មានសុខសុភមង្គល ក្នុងថ្ងៃដ៏រីករាយនាថ្ងៃទិវានៃក្តីស្រលាញ់នេះ។







អត្ថបទដោយៈ សំណាង