About Me

header ads

បុរសម្នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តបុកគ្នាជាមួយនិងម៉ូតូ

កំពង់ឆ្នាំង:
មនុស្សម្នាក់បានរងរបួសធ្ងន់និងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តបុកគ្នាជាមួយនិងម៉ូតូ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៦  ខែកុម្ភះ  ឆ្នាំ២០២០ម្សិលមិញ  លើកំណាតើផ្លូវជាតិលេខ៥ ចន្លោះគ ម លេខ៨៥ និង ៨៦ ចំណុចផ្លូវបត់ចូលភូមិព្រៃកោះ ស្ថិតក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង   ។

សមត្ថកិច្ចនគបាលចរាចរស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងបានអោយដឹងថាមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៌ស ពាក់ផ្លាកលេខ ក ឆ ៣A ១១០៤ បើកបរពីត្បូងទៅជើងបើកបរដោយជនមិនស្គាល់ឈ្មោះនិងអត្តសញ្ញាណលុះបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដា C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក  ឆ  1F4705 ក្នុងដំណើរច្រាសទិសគ្នា បណ្តាលអោយរងរបួសធ្ងន់អ្នកបើកបរម៉ូតូម្នាក់ឈ្មោះ ហ៊ន  សាវ៉េន  ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិអូកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ  ៕
 
ក្រោយកើតហេតុរួចអ្នកបើកបររថយន្តខាងលើបានចុះរត់គេចខ្លួនបាត់ទុកដោយបានទុករថយន្តចោលនៅកន្លែងកើតហេតុ។សមត្ថកិច្ចបានអោយដឹងបន្ថែមទៀតថាមូលហេតុ បណ្តាលមកពីអ្នកបើកម៉ូតូវ៉ាឡើងវ៉ាជែងក្នុងស្ថានភាពគ្រោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះប្រមូលវត្ថុតាងមករក្សាទុកនៅអធិកាដ្ផាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសុំណុំរឿងបញ្ជូនបន្តតាមនិតិវិធី  ៕