About Me

header ads

រថយន្តកាមរីហាយប្រីតបុកម៉ូតូត្រង់ចំណុចផ្លូវបំបែកជាបួនរងរបួសធ្ងន់ម្នាក់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះកំពុងជិះម៉ូតូត្រូវបានរថយន្តកាមរីហាយប្រីតបេីកបុកចំពីចំហៀងពេញទំហឹងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៣ខែកុម្ភះ​ ឆ្នាំ២០២០​ នៅចំណុចខាងក្រោយមន្ទីរពេទ្យរុស្ស៊ី​ តាមបណ្តោយផ្លូវលេខ៤៣០កែងនិងផ្លូវលេខ១៩៩​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្កូបពីពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ1HO 1789 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីជេីងទៅត្បូងខណះមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ាកកាមរីហាយប្រីត ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2I 1300 ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣០​ក្នុងទិសដៅពីកេីតទៅលិចហេីយបានបុកម៉ូតូពីចំហៀងពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌរងចាំដោះស្រាយតាមច្បាប់៕