About Me

header ads

យុវជនម្នាក់ជិះម៉ូតូទៅបុករយន្តម៉ាកព្រុសចតនៅស្ងៀម

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលរូបគេជិះម៉ូតូម៉ាកគុបមួយគ្រឿងដោយខ្វះការប្រុងប្រយត្ន័ហើយទៅបុក រថយន្តម៉ាកព្រុសមួយគ្រឿង ដែលបុរសជាម្ចាស់ម្នាក់កំពុងតែអង្គុយក្នុងរថយន្តចតនៅស្ងៀមលើចិញ្ចើមផ្លូវនោះ។ ករណី គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ០២ និង ២០នាទីរសៀល ថ្ងៃទី ១៧ ខែ កុម្ភ: ឆ្នាំ ២០២០ នៅចំណុចខាងមុខដីឡូតិ៍អតីតរោងចក្រកាត់ដេរ គួង ហុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រុស ព៌ណស ពាក់ ស្លាកលេខ ភ្នំពេញ២BC-៩៦៧២ មួយគ្រឿង ដោយមានបុរសម្នាក់អង្គុយក្នុងរថយន្តបញ្ឆេះចតនៅស្ងៀម លើចិញ្ចើមផ្លូវ ខាងមុខការដ្ឋានសំណង់ខាងលើ។ភ្លាមនោះ ក៏ស្រាប់តែមានម៉ូតូម៉ាកគុប ព៌ណស្លែ ពាក់ស្លាកលេខ ផ២១២១-ភព១ ដែល បើកបរដោយយុវជនម្នាក់ ដោយខ្វះការប្រុងប្រយ័ត្នមកបុកពីក្រោយបណ្តាលអោយរងរបួសខ្លួនឯងយ៉ាងធ្ងន់ធ្ងរតែម្តង ដោយរថយន្តកំពិតកាងខាងក្រោយបន្តិចបន្ទួច និង ម៉ូតូរងការខូចខាតត្រង់កង់ និង កាងខាងមុខផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចខណ្ឌចំការមនក៏បានមកដល់ហៅយរថយន្តសាមុយមកដឹកយកយុវជន រង គ្រោះទៅកាន់គ្លីនិកឯកជនមួយកន្លែង ចំណែកឯរថយន្តម៉ាកព្រុស និងម៉ូតូម៉ាកគុបរបស់ជនរងគ្រោះក៏ត្រូវបាន បញ្ជូនយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត។