About Me

header ads

នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន១០កញ្ជប់ទៅតុលាការ

ស្ទឹងត្រែងៈ ជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធនិងការប្រើប្រាស់ ចែកចាយ និងរក្សាទុកសារធាតុ ញៀនត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបញ្ជូនទៅតុលាការចាត់ការបន្តនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយដកហូតបានវត្ថុតាងថ្នាំញៀនចំនួន១០កញ្ជប់។ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា ជនសង្ស័យប្រុសស្រី៣នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន គឺបានធ្វើឡើងកាលល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុច គីឡូមែត្រលេខ ៤ ស្ថិតក្នុង ភូមិរាជានុកូល  សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង ។ មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត បានបន្តថាជនសង្ស័យ ទាំង ៣ នាក់ ដែល សមត្ថកិច្ច ឃាត់ខ្លួន មានទី១  ឈ្មោះ  អ៊ុង សៅ វី ( ហៅ ញ៉ាញ់ ) ភេទប្រុស អាយុ២៥ឆ្នាំ ទី២ ឈ្មោះ  សេង  សុផាន  ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣ ឈ្មោះ ហឿង ស្រីម៉ី ហៅ( រ៉ូយ៉ាល់ )ភេទស្រី អាយុ២២ឆ្នាំ។ ជនសង្ស័យ ទាំង ៣ នាក់  រស់នៅក្នុងសង្កាត់  ក្រុង ខេត្ត ស្ទឹងត្រែង។
មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងបានបន្ថែមថា ករណីបង្ក្រាប ជនសង្ស័យជួញដូរ  រក្សាទុក  និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនខាងលើនេះ ដោយមាន ការអនុញ្ញាត ឲ្យ ប្រើ វិធាន ញុះញង់ ពី លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ត ស្ទឹងត្រែង ទើប ឈាន ដល់ ការ ឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់។ ក្រោយការឃាត់ខ្លួនជនសង្ស័យ ទាំង ៣ នាក់  បានសារភាព ចំពោះ មុខសមត្ថកិច្ចថា  គ្រឿងញៀន ទាំងអស់ ពិតជា របស់ ខ្លួន ពិតប្រាកដមែន ។ បច្ចុប្បន្ន វត្ថុ តាងគ្រឿងញៀន ចំនួន ១០ កញ្ចប់ ស្មើនឹង ៥,៤២  ក្រាម  រួមជាមួយ ជនសង្ស័យ ទាំង ៣នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូន ទៅកាន់ តុលាការ នៅ រសៀល ថ្ងៃ ទី ០៦ ខែកុម្ភៈ នេះហើយ ដើម្បី ចាត់ការទៅតាមនីតិវិធី ។