About Me

header ads

អ្នកស្នងមរតកក្បាច់គុនល្បុក្កតោ លោក អ៊ួ តារា មានទុក្ខធំ!

កាលពីពេលថ្មីៗនេះ បានឮដំណឹងដ៏ក្រៀមក្រំ ដោយម្តាយបង្កើតរបស់អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានទទួលមរណៈភាព។ លោក អ៊ួ តារា បានបង្ហោះសារតាមបណ្តាញសង្គមយ៉ាងក្តុកក្តួលថា “ការបាត់បង់មួយ ដែលពិបាកទទួលយក។សូមអោយអ្នកម្តាយ ចាកចេញទៅអោយសុខ ពេលកូនប្រុសចាប់កំណើតម្តាយបីកូនក្នុងដៃក្តីរីករាយ ពេលម្តាយចាកចេញទៅ ម្តាយដេកលើដៃកូនដោយក្តីសោកសង្រេង។ម្តាយមិនមែនបណ្ឌិត តែម្តាយមានគតិបណ្ឌិតបង្រៀនអោយកូនចេះអនុវត្តក្តីស្រលាញ៉ដល់មនុស្សជុំវិញខ្លួនបណ្តុះបណ្តាល ផ្គត់ផ្ទង់ ទំនុងបំរុង”។ ក្រុមព័ត៌មានកីឡាប៉ុស្តិ៍លេខ៥ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ម្តាយជាទីស្រលាញ់របស់លោក សូមអោយដួងព្រលឹងរបស់អ្នកម្ដាយលោក បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។