About Me

header ads

ក្រុមបឹងកេត បានឆក់យក៣ពិន្ទុ ពីក្រុមវិសាខានៅការប្រកួត ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ សប្តាហ៍ទី២

កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២០  នៅលើវាលស្មៅធម្មជាតិរបស់ក្លឹបបាល់ទាត់បឹងកេត ដោយជម្រើស១១នាក់ដំបូង ដែលគ្រូបង្វឹកជ្រើសរើសសុទ្ធតែជាកីឡាករខ្លាំងៗ។ លទ្ធផល០ទល់នឹង០ បន្ទាប់ពីការប្រកួតដ៏តានតឹងនៅតង់ទី១ ព្រោះក្រុមទាំងពីរគ្មានគ្រាប់បាល់ដូចគ្នា។ ចូលដល់តង់ទី២ កីឡាករខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ដែលជាជម្រើស ១១ដំបូង លើកបាល់ជ្រុងបានយ៉ាងល្អ នាំអោយកីឡាករអាហ្វ្រិកខាងត្បូង GOPANE MOTHUSI ទាត់បញ្ចូលទី ១គ្រាប់ នៅនាទីទី ៥៨ ដែលជាគ្រាប់បាល់ជ័យជំនះ ជួយឲ្យក្រុមបឹងកេតយកឈ្នះក្រុមវិសាខា នៅក្នុងផ្ទះរបស់ខ្លួន។
តារាងពិន្ទុជាបណ្តោះអាសន្ន គិតមកត្រឹមសប្តាហ៍ទី២នេះ ក្រុមបឹងកេត ស្ថិតនៅចំណាត់ថ្នាក់លេខ៥ មាន ៤ពិន្ទុ ចំណែកក្រុមវិសាខា ស្ថិតនៅចំណាត់ថ្នាក់ លេខ៧  មាន៣ពិន្ទុ។ សូមបញ្ជាក់ថា នារសៀលថ្ងៃនោះដែរ ក្រៅពីជំនួបរវាងក្រុមខ្លាំងទាំង២ហើយនោះ ក៏មាន២គូផ្សេងទៀតដែរ គឺក្រុមណាហ្គាវើល យកឈ្នះ ក្រុមនគរបាលជាតិ ២ល់១ ខណៈក្រុមការពារតំណែងជើងឯកចាស់ ព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមគិរីវង្សសុខសែនជ័យ ៤ទល់នឹង២ ៕