About Me

header ads

បុរសម្នាក់លង់ទឹកបឹងជម្រៅជាងកន្លះម៉ែត្រសង្ស័យខ្យល់គ

កំពង់ឆ្នាំង: បុរសម្នាក់បានលង់ទឹកស្លាប់បណ្ដាលអោយមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង 8 និង 30 នាទីព្រឹកថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 2020 នៅចំណុចភូមិទី7 សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង។ប្រភពពីសមត្ថកិច្ចនគរបាលដែលបានចុះដល់កន្លែងកើតហេតុបាននិយាយអោយដឹងថាជនរងគ្រោះមានឈ្មោះ  អោបអូនអាយុ 57 ឆ្នាំមានកូន 5 នាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។ ប្រភពខាងលើដដែលបានបន្តថាមុនពេលកើតហេតុបុរសខាងលើបានចុះទៅយកទូកនៅក្នុងបឹងដែលមានជម្រៅទឹកប្រមាណជាជាងកន្លះម៉ែត្រតែប៉ុណ្ណោះប៉ុន្តែចៃដន្យក៏បានលង់ទឹកស្លាប់ខណះដែលសមត្ថកិច្ចក្រោយពិការពិនិត្យសង្ស័យថាគឺខ្យល់គរដួលផ្កាត់មុខទៅក្នុងទឹកបណ្ដាលឲ្យលង់ស្លាប់បែបនេះក្រោយពេលកើតហេតុសមត្ថកិច្ចបានពិនិត្យធ្វើកោសល្យវិច័យនិងប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕