About Me

header ads

ក្រុមព្រះខ័នរាជស្វាយរៀងនឹងត្រូវលេងនៅកីឡដ្ឋានដែលជម្រើសជាតិអាយុក្រោម២២ឆ្នាំលេងនៅស៊ីហ្គេម

ក្រុមជើងឯកហ្វីលីពីន Ceres Negros នឹងត្រូវលេងទល់នឹងក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជានៅប្រកួតដំបូងរបស់ពួកគេក្នុងពានរង្វាន់ AFC CUP 2020 នៅថ្ងៃទី១១ ខែកុម្ភៈនេះនៅកីឡដ្ឋាន Rizal Memorial stadium ស្ថិតក្នុងទីក្រុងម៉ានីលដែលជាទីកន្លែងទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣០ កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅលើវិញ្ញាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ។

ក្រុមជើងឯកហ្វីលីពីនដែលមានរហ័សនាមថាអ្នកបើករថយន្តក្រុងមួយនេះត្រូវបានធ្លាក់ចេញពីពានរង្វាន់ AFC Champions League វគ្គជម្រុះក្រោមថ្វីជើងរបស់ក្រុម FC Tokyo ធ្វើឲ្យពួកគេចង់បញ្ចេញកំហឹងទៅលើក្រុមជើងឯកលីគកំពូលកម្ពុជាព្រះខ័នរាជស្វាយរៀងដើម្បីរសាយចិត្ត។

ក្រុមព្រះខ័នរាជស្វាយរៀងបានបញ្ចេញឥទ្ធពលរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងលីគកំពូលកម្ពុជារដូវកាលមុនក្រោយប្រកួតពេញមួយរដូវកាល២៦ប្រកួតចាញ់ត្រឹមតែ១ប្រកួតប៉ុណ្ណោះធ្វើឲ្យពួកគេទទួលបានកន្លះកៅអីចូលវគ្គជម្រុះ AFC CUP 2020 នេះ និងត្រូវជួបជាមួយក្រុម Master 7 FC របស់ឡាវក្នុងវគ្គជម្រុះជុំទី១ ដោយក្រុមរបស់លោក Conor Nestor មួយនេះបានទម្លាក់ក្រុមរងជើងឯកលីគកំពូលឡាវដោយលទ្ធផលសរុបទាំង២ជើង 7-1 មុនឈានជើងមកដល់វគ្គជម្រុះជុំទី២នេះ។

 ក្រុម Ceres Negros ដែលត្រូវបានស្គាល់ថាជាក្រុមខ្លាំងមួយក្នុងតំបន់អាស៊ាននោះធ្លាប់មានបទពិសោធន៍លេងកម្រិត AFC Champions League ជាច្រើនលើកមកហើយ ប៉ុន្តែរដូវកាលនេះត្រូវខកខានក្រោយធ្លាក់ត្រឹមវគ្គជម្រុះជុំទី១ដោយសារជើងខ្លាំងជប៉ុន FC Tokyo ប៉ុន្តែសម្រាប់ការប្រកួតនៅល្ងាចនេះពួកគេមានទំនុកចិត្តខ្ពស់ថានឹងអាចដណ្តើមយក៣ពិន្ទុដ៏សំខាន់សម្រាប់ប្រកួតដំបូងពីក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា ខណៈដែលក្រុមជើងឯកលីគកំពូលយើងមួយនេះក៏បានបង្ហាញថ្វីជើងដ៏ល្អឥតខ្ចោះដែរក្នុងការប្រកួតបោះជុំរុំនៅម៉ាឡេស៊ី ពោលគិតពីដើមឆ្នាំ២០២០មកទល់ពេលនេះ ក្រុមព្រះខ័នរាជស្វាយរៀងមិនទាន់ស្គាល់ការបរាជ័យម្តងឡើយ ហើយលោក Conor Nestor ក៏បានរៀបចំយុទ្ធសាស្ត្ររួចជាស្រេចក្នុងការតតាំងជាមួយជើងខ្លាំងរបស់ហ្វីលីពីនមួយនោះដែរ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ហ្វីលីពីន Ceres Negros នឹងត្រូវប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជានៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះនៅកីឡដ្ឋាន Rizal Memorial Stadium ស្ថិតក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីនវេលាម៉ោង៧និង៣០នាទីយប់ម៉ោងនៅប្រទេសហ្វីលីពីនត្រូវនឹងម៉ោង៦និង៣០នាទីល្ងាចម៉ោងនៅប្រទេសកម្ពុជា។

សម្រាប់ការប្រកួតក្នុងពូល G នៅថ្ងៃតំណាលគ្នានេះផងដែរ ក្រុមជើងឯកឥណ្ឌូនេស៊ី Bali United នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុមខ្លាំងរបស់វៀតណាម Than Quang Ninh។