About Me

header ads

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាបំពាក់កន្សែងដល់យុវជន១៥០នាក់

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បំពាក់កន្សែងដល់យុវជន១៥០នាក់ ដើម្បីទ្រទ្រង់កាកបាទក្រហាម

នៅព្រឹកថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២០នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា និងជាអភិបាលខេត្តព្រះវិហារ បានអញ្ជើញអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៦៥ ( ១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២០) ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា និងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា មកពី៤វិទ្យាល័យស្មើនិង១៥០នាក់។

ឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិ ការសាខាខេត្តព្រះវិហារ បានរំលឹកពីប្រវត្តិរបស់កាកបាទក្រហមកម្ពុជា ជូនសមាជិក សមាជិកា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ។ ពិសេសកាកបាទក្រហមកម្ពុជា ក្រោមការ ដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើសកម្មភាពយ៉ាងសកម្ម បានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងនាមជាជំនួយការអោយអាជ្ញាធរសាធារ ណក្នុងវិស័យមនុស្ស ។

ក្នុងនោះដែរឯកឧត្តមក៏បានផ្តាំផ្ញើដល់យុវជនអោយខិតខំរៀនសូត្រ ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវខិតខំធ្វើយ៉ាងណាអោយក្លាយខ្លួនជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សក្នុងការចូលរួមជួយអភិវឌ្ឍន៍ក្នុងសង្គមជាតិ ។