About Me

header ads

គ្រូបឹងកេត និងវិសាខា និយាយអ្វីខ្លះមុនពេលប្រជែងគ្នាយក៣ពិន្ទុល្ងាចនេះ

មុនជំនួបរវាងក្លិបបាល់ទាត់បឹងកេត និងក្លិបបាល់ទាត់វិសាខា នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នេះនៅកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ នៃវគ្គសន្សំពិន្ទុ សប្តាហ៍ទី២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០។ គ្រូបង្គោលក្លឹបបាល់ទាត់បឹងកេត និងគ្រូក្លឹបវិសាខា បានបង្ហាញចំណាប់អារម្មណ៍ដូចគ្នា នៅក្នុងសន្និសីទសារពត៌មាន កាលពីល្ងាចថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ពោលគឺ
មុនការប្រកួតមួយថ្ងៃ។ នៅក្នុងសន្និសីទសារពត៌មាន លោក Apisit Im Amphai គ្រូបង្គោលក្លឹបបឹងកេតបានលើកឡើងថា «ក្រុមវិសាខាជាក្រុមមួយល្អ សម្បូរទៅដោយកីឡាករជម្រើសជាតិច្រើន ប៉ុន្តែទោះយ៉ាងនេះក្តីក៏លោកបង្ហាញនូវក្តីរំពឹងថាកូនក្រុមរបស់លោកនឹងធ្វើបានល្អ ពីព្រោះលេងក្នុងទឹកដី និងលេងដើម្បីធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ របស់ខ្លួនបានពេញចិត្ត នឹងទម្រង់លេងរបស់ខ្លួន។ ចំណែកឯគ្រូបង្គោលវិសាខា លោក Curtis Colum Gerard ក៍បាននិយាយក្នុងសន្និសីទសារពត៌មានដែរថា «កាលពីសប្តាហ៍មុន លោកបានមកមើលការប្រកួតរបស់ក្រុមបឹងកេតដែរ ដោយក្រុមនេះរៀបចំខ្លួនបានល្អ ហើយលោកចាប់អារម្មណ៍ថា ក្រុមណាក៏ដោយក៏សុទ្ធតែជាក្រុមខ្លាំងៗដូចគ្នា។»   ក្រៅពីគូជក់ចិត្ត១ប្រកួតនេះ ក៏មាន៥ ប្រកួតផ្សេងទៀតដែរ សម្រាប់ការប្រកួតសន្សំពិន្ទុ សប្តាហ៍ទី២នេះដែរ រួមមាន៖ ថ្ងៃសៅរ៍ទី២២ កុម្ភៈ ស្អែកនេះ គឺណាហ្គាវើលប៉ះជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈគីរីវង់សុខសែនជ័យប៉ះជាមួយក្រុមការពារម្ចាស់ជើងឯករដូវកាល ២០១៩ ព្រះខ័នរាជស្វាយរៀង ដោយ១ប្រកួតនេះម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យប្រកាសចែកជូនសំបុត្រឥតគិតថ្លៃសម្រាប់ចូលរួមទស្សនាចំនួន៨០០សំបុត្រ។សម្រាប់៣ប្រកួតនាថ្ងៃអាទិត្យទី២៣ ខែកុម្ភៈ រួមមាន៖ ក្រុមកងយោងពលខេមរភូមិន្ទនឹងជួបជាមួយអាស៊ីអឺរ៉ុបយូណាយធីត ស្របពេលដែលយុវជនបាទីជួបជាមួយភ្នំពេញក្រោន ហើយសូលទីឡូអង្គរនឹងត្រូវជួបជាមួយអង្គរថាយហ្គឺរ។ ចាំមើលថាតើ ក្រុមណាខ្លះអាចរកបានពិន្ទុ ក៏ដូចជាគ្រាប់បាល់ច្រើនជាងគេ ក្នុងវគ្គសន្សំពិន្ទុ សប្តាហ៍ទី២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០?