About Me

header ads

បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូទៅបុកប្រជាការពារខណ្ឌទួលគោកម្នាក់ខណះកំពុងដាក់គោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍រងបួសធ្ងន់

ភ្នំពេញ: គណៈបញ្ជាការឯកភាពខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង និងរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានបុរសម្នាក់ស្រវឹងស្រាជោកជិះម៉ូតូទៅបុកជាការពារខណ្ឌម្នាក់បើុងជាច្រើនម៉ែត្ររងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៤៥ យប់ថ្ងៃទី ២៣ខែកុម្ភៈឆ្នាំ ២០២០ ស្ថិតនៅចំណុចមុខទីស្តីការក្រសួងសុខាភិបាល តាមបណ្តោយផ្លូវ ២៨៩ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនបង្កមានឈ្មោះ លីម សៃប៉ូ ភេទប្រុស មានកម្រិតជាតិអាកុលក្នុងខ្លួន០/៨៦ មីលីក្រាមក្នុង១លីត្រខ្យល់។

សមត្ថកិច្ចបានបន្តទៀតថាមុនកើតហេតុកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានដាក់គោលដៅនៅចំណុចកើតហេតុខាងលើរហូតដល់ម៉ោងកើតហេតុរៀបនឹងបញ្ចប់ម៉ោងទៅហើយ ក៏ឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ1HA-4692ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះឆ្លងកាត់គោលដៅជ្រុលទៅបុកបុរសម្នាក់ជាប្រជាការពារខណ្ឌទួលគោកបើុងជាច្រើនម៉ែត្របណ្តាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងនៅកន្លែងនៅនឹងកន្លែង។ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ចំណែកជនបង្ករងរបួសបែកមុខបែកមាត់ឈាមហូរស្រោចពេញខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនវាស់ជាតិស្រវឹងភ្លាមៗរួចបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការផាកពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកនិងធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕